ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នាង​ទៅ​ឱ្យ​បុរស​ម្នាក់​ប្រើ​ថ្នាំ​សម្រើប​នេះនោះ​សម្រេច​៤​ដង​ក្នុង​១​យប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ក្រុង​តា​ខ្មៅ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ថា​បាន​លួងលោម​ក្មេង​ស្រី​ម្នាក់ អាយុ​១៤​ឆ្នាំ នាំ​ទៅ​ឲ្យ​បុរស​ម្នាក់​ប្រើ​ថ្នាំ​សម្រើប​រំលោភ​នាង​នៅផ្ទះ​សំណាក់​បាន​សម្រេច​ចំនួន​៤​លើក ។​ ​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា…

ខេត្តកណ្តាល ៖ នគរបាល​ក្រុង​តា​ខ្មៅ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ថា​បាន​លួងលោម​ក្មេង​ស្រី​ម្នាក់ អាយុ​១៤​ឆ្នាំ នាំ​ទៅ​ឲ្យ​បុរស​ម្នាក់​ប្រើ​ថ្នាំ​សម្រើប​រំលោភ​នាង​នៅផ្ទះ​សំណាក់​បាន​សម្រេច​ចំនួន​៤​លើក ។​

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ម៉ា​ន រ៉េ​ត អាយុ​៤៩​ឆ្នាំ ទីលំនៅ​ក្នុង​សង្កាត់​ដើ​ម​មៀន ក្រុង​តា​ខ្មៅ មានមុខរ​បរជា​អ្នក​លាងចាន​តាម​រោងការ ។​

​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា រូប​នាង​និង​មិត្តភក្តិ​ម្នាក់ បាន​នាំ​គ្នា​ទៅ​ដើ​រលេ​ង​នៅ​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ ។ ពេល​នាង​កំពុង​អង្គុយ​ហូប​ប្រហិត ស្រាប់តែ​ឃើញ​ស្ត្រី​ចំណាស់​រូប​នោះ​ដើ​រម​ករក​នាង ក៏​ហៅ​ហូប​ប្រហិត​ជា​
​មួយ តែ​ស្ត្រី​រូប​នេះ​មិន​ហូប​ទេ​គ្រាន់តែ​ចូល​អង្គុយ​មើ​ល ។ ពេល​ហូប​រួច ស្ត្រី​ចំណាស់​រូប​នេះ​ក៏​បបួល​នាង​ដើ​រ​ចេញ​មក ដោយ​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​៣​នាក់ គឺ​មាន​រូប​នាង ជន​ល្មើ​ស ព្រមទាំង​កូនស្រី​របស់​ជន​ល្មើស ។​

​ពេល​ឌុ​ប​ដល់​រាជធានី​ភ្នំពេញ​ជិត​របង​សាលារៀន​មួយ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​រង្វង់​មូល​ដែល​នាង​មិន​ស្គាល់ ស្ត្រី​រូប​នេះ​បាន​ឲ្យ​ម៉ូតូឌុប​ឈប់ ហើយ​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ជិះ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ា​កមក​ដល់ ។ ពេល​នោះ​ស្ត្រី​រូប​នេះ​បាន​ចូល​ទៅ​ក្នុង​រថយន្ត​បុរស​នោះ និយាយ​គ្នា​បាន​មួយសន្ទុះ​ក៏​ចេញ​មក​វិញ រួច​ហុច​លុយ​ឲ្យ​ថ្លៃ​ម៉ូតូឌុប​ហើយ​ក៏​នាំ​នាង​ជិះ​រថយន្ត​បុរស​នោះ​ទៅ​ផ្ទះសំណាក់​មួយ​មិន​ស្គាល់​យីហោ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជន​ល្មើ​ស​ឲ្យ​នាង​នៅ​អង្គុយ​លេង​ក្នុង​បន្ទប់​ជាមួយ​បុរស​ម្នាក់​នោះ ។ ចំណែក​ជន​ល្មើស​ប្រាប់​ថា ចុះ​ទៅ​ក្រោម​មួយ​ភ្លែត​ក៏​ទៅ​បាត់​រហូត ។​

​ក្រោយមកនាង​ត្រូវ​បុរស​នោះ​លួងលោម និង​ប្រើ​ថ្នាំ​សម្រើប​រួម​ភេទ​ជា​មួ​យ​នាង​បាន​សម្រេច​៤​ដង​ក្នុង​មួយ​យប់ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា បុរស​ម្នាក់​នោះ​បាន​ប្រាប់​ថា ចេញ​ទៅ​ធ្វើការ​ហើយ និង​ប្រាប់​នាង​ថា ចាំ​នៅ​ក្នុង​បន្ទប់​ចុះ បន្តិចទៀត​អ្នក​ជូន​មក​យក​ទៅ​វិញ​ហើយ ។ ពេល​នាង​រង់ចាំ​មិនឃើញ​ជនល្មើស​មក​យក​ក៏​ទូរស័ព្ទ​ទៅ​ជនល្មើស ពេល​នោះ​ជនល្មើស​ប្រាប់​ឲ្យ​ជិះ​ម៉ូតូ​មក​ចាំ​ខ្លួន​ចេញ​លុយ​ឲ្យ ហើយ​នាង​បាន​ជិះ​ម៉ូតូឌុប​មក​ផ្ទះ​ជនល្មើស​វិញ ។​

​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ទើប​ក្រុម​គ្រួសារ​របស់​នាង​តាម​រក​នាង​ឃើញ​នៅផ្ទះ​ជន​
​ល្មើស​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួញ​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្ដង ។ នគរបាល​ឲ្យ​ដឹង​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនល្មើស​ពុំ​ព្រម​ឆ្លើយ​សារភាព​ទៅ​តាម​ការ​ចោទប្រកាន់​ខាងលើ​ទេ តែ​ករណី​នេះ​នៅ​តែ​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ