ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចបញ្ឆោត​ក្មេង​ស្រី​ចូល​ផ្ទះសំណាក់​…​ប្រើ​ថ្នាំ​សំរើប​រហូត​៤​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បន្ទាប់​ពី​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ហៅ​ទៅ​ដើរ​លេង​នៅ​ភ្នំពេញ រួច​យក​នាង​ទៅ​ផ្ទះសំណាក់​ឱ្យ​ដេក​ជាមួយ​បុរស​ម្នាក់​មិន​ស្គាល់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ នៅ​ចំណុច​ភូមិ​តា​ខ្មៅ​១…

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បន្ទាប់​ពី​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ហៅ​ទៅ​ដើរ​លេង​នៅ​ភ្នំពេញ រួច​យក​នាង​ទៅ​ផ្ទះសំណាក់​ឱ្យ​ដេក​ជាមួយ​បុរស​ម្នាក់​មិន​ស្គាល់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ នៅ​ចំណុច​ភូមិ​តា​ខ្មៅ​១ សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ខាងលើ​អាយុ​១៤​ឆ្នាំ ទីលំនៅ​ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ា​ន រ៉េ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល មុខរបរ​លាងចាន​រោងការ​។

លោក​វរសេនីយ៍ ស កែវ​ពិ​ដិ​ដ្ខ អធិការ​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា មុន​កើ​ហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​ស្រី​ម្នាក់​នាំ​គ្នា​ដើរ​លេង​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ លុះ​ម៉ោង​កើតហេតុ ពេល​ជន​​រង​គ្រោះ​កំពុង​តែ​អង្គុយ​ហូប​ប្រ​ហឹ​ត ស្រាប់តែ​ឃើញ​ស្ត្រី​សង្ស័យ​ដើរមក​ក៏​ហៅ​ហូប​ប្រ​ហឹ​ត​ជាមួយ តែ​ស្ត្រី​នោះ​មិន​ហូប​ទេ គ្រាន់តែ​ចូល​អង្គុយ​មើល​។ ពេល​ហូប​រួច​ស្ត្រី​នោះ​បបួល​ជន​រង​គ្រោះ​ដើរ​នៅ​ភ្នំពេញ​ដោយ​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​៣​នាក់ ក្នុង​នោះ​មាន​ជន​រង​គ្រោះ ស្ត្រីជន​សង្ស័យ ព្រមទាំង​កូនស្រី​របស់​ស្ត្រី​នោះ​ផង​ដែរ ។

លោក​អធិការ​ក្រុង​បន្ត​ថា ពេល​ឌុ​ប​ដល់​ភ្នំពេញ​ម្តុំ​ជិត​របង​សាលារៀន​ដែល​ជន​រង​គ្រោះ​មិន​ស្គាល់ ស្រាប់តែ​ស្ត្រី​សង្ស័យ​ឱ្យ​ម៉ូតូឌុប​ឈប់ ហើយ​តេ​ហៅ​ប្រុស​ម្នាក់​មិន​ស្គា​ស់​ឈ្មោះ​ជិះ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ា​កមក​ដល់ រួច​ស្ត្រី​សង្ស័យ​ចូល​ក្នុង​រថយន្ត​បុរស​នោះ​និយាយ​គ្នា​ក៏​ចេញ​មក​វិញ​ហុច​លុយ​ឱ្យ​ថ្លៃ​ម៉ូតូឌុប ហើយ​នាំ​ជន​រង​គ្រោះ​ជិះ​រថយន្ត​បុរស​នោះ​ទៅ​ផ្ទះសំណាក់​មិន​ស្គាល់​យីហោ​ក្នុង​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​សង្ស័យ​ឱ្យ​ជន​រង​គ្រោះ​នៅ​អង្គុយ​លេង​ក្នុង​បន្ទប់​ជាមួយ​បុរស​ម្នាក់​នោះ ចំណែកឯ​ស្ត្រី​នោះ​ប្រាប់​ថា ចុះ​ទៅ​ក្រោម​មួយ​ភ្លែត​ក៏​ទៅ​បាត់​រហូត​។​ក្រោយមក​ជន​រង​គ្រោះ​ត្រូវ​បុរស​នោះ​លួងលោម និង​ប្រើ​ថ្នាំ​សំរើប​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​បាន​សំរេច​៤​ដង​តែ​ម្តង ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឆ្នាំ​ដដែល បុរស​ម្នាក់​នោះ​ប្រាប់​ថា ខ្លួន​ចេញ​ទៅ​ធ្វើការ​ហើយ​ឱ្យ​ជន​រង​គ្រោះ​ចាំ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​បន្តិចទៀត​អ្នក​ជូន​មក​នឹង​មក​យក​ទៅ​វិញ​ហើយ ជន​រង​គ្រោះ​រង់ចាំ​មិនឃើញ​ស្ត្រី​សង្ស័យ​នោះ​មក​យក​ក៏​តេ​ទូរស័ព្ទ ។ ពេល​នោះ​ស្ត្រី​សង្ស័យ​ប្រាប់​ឱ្យ​ជិះ​ម៉ូតូ​មក​ចាំ​ខ្លួន​ចេញ​លុយ​ឱ្យ ហើយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​មក​ដេក​នៅផ្ទះ​ស្ត្រី​សង្ស័យ​នោះ​វិញ​។

រហូត​ដល់​ថ្ងៃ​ទី​២៩ កញ្ញា ទើប​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​តាម​រក​ជន​រង​គ្រោះ​ឃើញ​នៅផ្ទះ​ស្ត្រី​សង្ស័យ​នោះ ក៏​ប្តឹង​សមត្ថកិច្ច​ចុះ​ជួញ​អន្តរាគមន៍​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ពុំ​ព្រម​ឆ្លើយ​សារភាព​ឡើយ​ទើប​សុំ​គោលការណ៍​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ