ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​មានរឿង​បែប​នេះ​កើត​មាន​ទេ​!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​អធិការរង​មួយ​រូប​បាន​កាន់ និង​បង្ហាញ​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ដល់​មន្ត្រី​មួយ​ចំនួន ប្រាប់​មហាជន​ថា ខ្លួន​នឹង​ទៅ​កាន់​ដំណែង​ជា​អធិការ​ជំនួស​អធិការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ​ទៅ​កាន់​តំណែង​​​ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ម្តង​។ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​មួយ​រូប​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៨…

ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​អធិការរង​មួយ​រូប​បាន​កាន់ និង​បង្ហាញ​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ដល់​មន្ត្រី​មួយ​ចំនួន ប្រាប់​មហាជន​ថា ខ្លួន​នឹង​ទៅ​កាន់​ដំណែង​ជា​អធិការ​ជំនួស​អធិការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ​ទៅ​កាន់​តំណែង​​​ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ម្តង​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​មួយ​រូប​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៨ មន្ត្រី​មួយ​ចំនួន​បាន​សំដែង​នូវ​ការ​ហួសចិត្ត បន្ទាប់​ពី​លោក​អនុសេនីយ៍ឯក អ៊ុំ ចំរើន អធិ​ការរង​ទទួល​បន្ទុក​សន្តិសុខ​បាន​អួត​ក្តែ​ង​ៗ​ថា ខ្លួន​នឹង​វ៉ៃ​យក​កៅអី​អធិការ ព្រោះ​ខ្លួន​ខ្សែ​ធំ​ឋានៈ​នាយ​ឧត្តមសេនីយ៍​ចាំ​កាង និង​ជួយ​ពីក្រោយ​ខ្នង​។

ក្រោយ​ពី​លោក អ៊ុំ ចំរើន និយាយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​គាត់​បង្ហាញ​សេចក្តី​ប្រកាស​អោយ​មជ្ឈដ្ឋាន​មហាជន​តាម​តុ​កាហ្វេ​បានឃើញ​ថា ខ្លួន​វៃ​យក​កៅអី​តំណែង​អធិការ​បាន​សម្រេច​ហើយ​។

មន្ត្រី​នគរបាល​តាម​បណ្តា​ប៉ុស្តិ៍​ក៏​ដូច​ជា​តាម​បណ្តា​ឃុំ​ក្នុងស្រុក​ប​សេដ្ឋ បាន​សំដែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​លោក​អ៊ុំ ចំរើន ដែល​ថ្នាក់លើ​តែងតាំង​ជា​អធិការ​នោះ​ទេ​។ ក្នុង​នោះ​មជ្ឈដ្ឋាន​បាន​សំដែង​នូវ​ការ​សោកស្តាយ​ចំពោះ​លោក​វ​សេនីយ៍​ទោ យ៉ាង សុខ​លី ដែល​ត្រូវ​ផ្លាស់​ចេញ​យ៉ាង​ខ្លាំង ព្រោះថា ទាំង​ការងារ​បក្ស ក៏​ដូច​ជា​ការងារ​បង្ក្រាប​បទល្មើស​នានា​​ក្នុង​មូលដ្ឋាន គឺ​លោក​តែងតែ​បង្ក្រាប​បាន​ជោគជ័យ​គ្រប់​សកម្មភាព​ល្មើស​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​និង​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​គាត់​ជា​ខ្លាំង ព្រោះ​លោក​ជា​មនុស្ស​មាន​ឆន្ទៈ​ក្នុង​ការងារ​បំរើ​ផលប្រយោជន៍​រួម​។

ការ​ដោះ​ដូរ​ដំណែង​ដោយ​ងាយ​ៗ​បែប​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​ថ្នាក់ដឹកនាំ​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នក​ដែល​មក​កាន់​ដំណែង​បន្ត គឺជា​ខ្សែស្រឡាយ​របស់​អ្នកធំ​មាន​ឋាន​ផ្កាយ​៤​។​មានការ​លើក​ឡើង​ផង​ដែរ​ថា មក​ពី​លោក​អធិការ​យ៉ាង​សុខ​លី គ្មាន​ខ្សែ និង​ខ្នងបង្អែក​ដូច​គេ​ទើបត្រូវ​បាន​ដោះ​ដូរ​លឿន​យ៉ាងនេះ បើ​ទោះជា​គាត់​មាន​អតីតភាព​បំរើ​ការងារ​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ​ក្តី​។

ជាង​នេះ​ទៅ​ទៀត​កុំ​ថា​ឡើយ​ដោះ​ដូរ​អធិការ សូ​ម្បី​ចៅហ្វាយស្រុក​ក៏​ត្រូវ​ផ្លាស់​ចេញ​ទៅ​បំរើ​ការងារ​នៅ​សាលាខេត្ត​ដែរ​។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​នគរបាល​តាម​បណ្តា​ប៉ុស្តិ៍ និង​ឃុំ​ទាំង​១៥ បាន​លើក​ឡើង​ថា សូម​ថ្នាក់ដឹកនាំ​មុន​នឹង​សម្រេច​ផ្លាស់​ប្តូរ​មន្ត្រី សូម​ត្រួតពិនិត្យ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ចៀសវាង​ធ្វើ​ឱ្យ​មន្ត្រី​មានការ​បាក់ទឹកចិត្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ