ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ត្រា​មី​វាយប្រហារ​ជប៉ុន​របួស​មនុស្ស​៤៥​នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​ត្រា​មី​ដែល​វាយប្រហារ​លើ​ជប៉ុន​ ជាមួយ​ខ្យល់​យ៉ាង​ខ្លាំង​​បំផុត​នោះ តាម​តុល្យការ​នា​ថ្ងៃ​ទី​៣០​ កញ្ញា​ថា ចំនួន​អ្នក​របួស​បាន​ឡើង​ដល់​៤៥​នាក់ ហើយ​វា​ញ៉ាំ​ង​ឲ្យ​មានការ​កកស្ទះ​ខ្លាំង​ខាង​ផ្នែក​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​។ អាជ្ញាធរ​រៀបរាប់​ពី​អ្នក​របួស​៣៨​នាក់​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ដែល​រង​ការ​ប៉ះពាល់​ដំបូង​គេ​ដោយ​ព្យុះ​នោះ ហើយ​មនុស្ស​៨​នាក់​ទៀត​…

ប្រទេស​ជប៉ុន ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​ត្រា​មី​ដែល​វាយប្រហារ​លើ​ជប៉ុន​ ជាមួយ​ខ្យល់​យ៉ាង​ខ្លាំង​​បំផុត​នោះ តាម​តុល្យការ​នា​ថ្ងៃ​ទី​៣០​ កញ្ញា​ថា ចំនួន​អ្នក​របួស​បាន​ឡើង​ដល់​៤៥​នាក់ ហើយ​វា​ញ៉ាំ​ង​ឲ្យ​មានការ​កកស្ទះ​ខ្លាំង​ខាង​ផ្នែក​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​។

អាជ្ញាធរ​រៀបរាប់​ពី​អ្នក​របួស​៣៨​នាក់​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ដែល​រង​ការ​ប៉ះពាល់​ដំបូង​គេ​ដោយ​ព្យុះ​នោះ ហើយ​មនុស្ស​៨​នាក់​ទៀត​ រង​របួស​នៅ​កា​ហ្គោ​ស៊ី​ម៉ា នា​ភាគ​ខាងត្បូង​កោះ​ឃ្យូ​ស៊ូ​។ ​ចរាចរណ៍​របស់​រថភ្លើង​លឿន​ត្រូវ​ផ្អាក​នា​ភាគ​ខាងលិច​ប្រទេស ហើយ​ជើង​ហោះហើរ​ជិត​១០០០​ជើង​នៃ​យន្តហោះ​ត្រូវ​លុប​ចោល មក​ពី​ការ​បិទ​ព្រ​លាន​យន្តហោះ​កាន​សៃ​ជិត​អូ​សា​កា​។

ព្យុះ​ត្រា​មី​បោកបក់​ក្នុង​ល្បឿន​២១៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បាន​មក​ដល់​កោះ​ហុ​ន​ស៊ូ​នា​ព្រឹក​​ព្រលឹម​ថ្ងៃ​ទី​៣០ ​កញ្ញា ហើយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ជា​ច្រើន​រហូត​ដល់​ថ្ងៃ​ទី​១​តុលា​។​នោះ​ជា​ព្យុះ​ទី​ហ្វុ​ង​ប្រចាំឆ្នាំ​នៅ​អា​ស៊ី​ទី​២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ