ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ក៏​រន្ធត់​ដែរ​បើ​លឿន​ដូច​ព្យុះ ហើយ​បុក​រះ​ឡើងខ្ទេច

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​ទេសចរ​បោះពួយ​លឿន​ដូច​ព្យុះ​ស្ទុះ​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ឡើង​ខ្ទេច រួច​បន្ត​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ដែល​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​០៥​នាទី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​០១…

ខេត្តស្វាយរៀង ៖ រថយន្ត​ទេសចរ​បោះពួយ​លឿន​ដូច​ព្យុះ​ស្ទុះ​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ឡើង​ខ្ទេច រួច​បន្ត​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ដែល​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​០៥​នាទី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​០១ ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ​១៥៧>១៥៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​០១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​ទេសចរ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9988 បើកបរ​ដោយ​ឈ្មោះ ជិន វ៉ា​ន់​យ៉ុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​មី​ញ​ឌឹ​ក ឃុំ​ភូមី​មិ​ញ​ឌិ​ក ស្រុក​មិ​ញ​ឌឹ​ក ខេត្ត​តា​យ​និ​ញ បាន​បើកបរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ី​រូត ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​70F1-18078 ពីក្រោយ​ពេញទំហឹង​ដែល​មាន​អ្នកបើកបរ​ដោយ​ឈ្មោះ ឃឹម ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀតណាម (​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ គ្មាន​ពាក់មួក​សុ​វត្តិភាព​) ។

ដោយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន ហើយ​អ្នកបើកបរ​បាន​បាត់បង់​ភាព​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​រថយន្ត​ទៀត​នោះ រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ប៉ះ និង​រថយន្ត​០១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 3A-5289 បើកបរ​ដោយ​ឈ្មោះ ឃឹម សាយ​វិសាល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​ដឹក​កម្មករ រស់នៅ​ភូមិ​ល័​ក្ខ ជា​ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង ។ បណ្តាល​ឲ្យ​របួសស្រាល​ព្យាបាល​នៅ​មន្ទីរ​សំរាក​ពន្លឺ​បូ​ពា៍​បា​វិត ។

បច្ចុប្បន្ន​អ្នក​បើករថយន្ត​ក្រុង​ទេសចរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​ការិយាល័យ​ជំនាញ​នៅ​ស្នងការ​នគ​បាល​ខេត្តស្វាយរៀង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​បើក​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​នេះ គឺ​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​ទេសចរ​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

តែ​អ្វី​ដែល​សំណាង​ជាងគេ​បំផុត​គ្រោះថ្នាក់​នេះ បាន​កើតឡើង​ក្នុងអំឡុងពេល​ដែល​រថយន្ត​ដឹក​កម្មករ​កំពុង​ធ្វើ​ដំណើរ​ទៅ​យក​កម្មករ​កម្ម​ការ​នី​ចេញពី​រោងចក្រ ដោយនៅ​លើ​រថយន្ត​មាន​តែ​អ្នក​បើករថយន្ត ទើប​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ច្រើន តែ​អ្នក​រង​របួស​តែ​ពីរ គឺ​រង​បួស​ធ្ងន់ធ្ងរ​ខ្លាំង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ