ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​ទំនុកចិត្ត​ជាមួយ​អា​មេ​រិ​ក​ក៏​គ្មាន​ការ​រំសាយ​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក​ RI YONG HO អះអាង​នា​ថ្ងៃ​ទី​២៩​ កញ្ញា​ នៅ​អ​.​ស​.​ប​ថា កូ​រ៉េខាងជើង​នឹង​មិន​រំសាយ​អាវុធ​ឡើយ​…

ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក​ RI YONG HO អះអាង​នា​ថ្ងៃ​ទី​២៩​ កញ្ញា​ នៅ​អ​.​ស​.​ប​ថា កូ​រ៉េខាងជើង​នឹង​មិន​រំសាយ​អាវុធ​ឡើយ​ បើ​គ្មាន​ទំនុកចិត្ត​ជា​មួយ​អា​មេ​រិ​ក​ទេ​នោះ​។ ​លោក​វាយតម្លៃ​ថា​ ការ​បន្ត​ទណ្ឌកម្ម​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ទំនុកចិត្ត​របស់​ខ្លួន​។

ក្នុង​សុន្ទរកថា​មួយ​មុខ​មហាសន្និបាត​ អ​.​ស​.​ប លោក​ RI YONG HO លើក​ឡើង​ថា បើ​គ្មាន​​ទំនុកចិត្ត​ជាមួយ​សហរដ្ឋអាមេរិក ក៏​នឹង​គ្មាន​ទំនុកចិត្ត​ដែរ​ក្នុង​សន្តិសុខ​ជាតិ​របស់​យើង​។​ ក្នុង​ស្ថានភាព​បែប​នោះ យើង​ដាច់ខាត​ពុំ​អាច​រំសាយ​អាវុធ​ជា​ឯកតោភាគី​មុន​ដែរ។​

លោក​បន្ត​ថា ​ការ​កែ​លម្អ​នា​ពេល​ថ្មី​ៗ​នេះ​នៃ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ បង្ហាញ​ថា​ ការ​បង្កើត​​ទំនុក​ចិត្តជា​រឿង​សំខាន់​បំផុត​។​ កូរ៉េ​ខាងជើង​ និង​សហរដ្ឋអាមេរិក ត្រូវ​ខិតខំ​បង្កើត​ទំនុក​ចិត្ត​គ្នា​មុន​អ្វី​ៗ​ទាំងអស់​។​ ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង​ពី​ខែ​មិថុនា​មក ភាព​ទ័លច្រក​មក​ពី​សហរដ្ឋអាមេរិក​និង​ការ​គាំទ្រ​របស់​គេ​ដល់​វិធានការ​នានា​ដែល​សម្លាប់ ការ​បង្កើត​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​២​។

នា​ស​ប្ដា​ហ៍​កន្លង​ទៅ​ប្រទេស​ចិន​ក៏​ដូច​ជា​រុ​ស្ស៊ី​ដែរ​ ទាមទារ​នៅ​មុខ​អ​.​ស​.​ប ឲ្យ​មានការ​សម្រាល​​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​កូរ៉េ​ខាងជើង​ ដើម្បី​អម​នឹង​ភាព​ធូរស្រាល​ដែល​មាន​។​គាំទ្រ​​ពិសេស​ដោយ​បារាំង ក្រុង​វ៉ា​ស៊ិ​ន​តោន​រហូត​មក​ទល់​ពេល​នេះ​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់​មិន​សម្រាល​ទណ្ឌកម្ម​អន្តរជាតិ​ណាមួយ​ឡើយ​។​ អា​មេ​រិ​ក​ទាមទារ​ជា​មុន​ឲ្យ​មានការ​ចាប់ផ្ដើម​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ ហើយ​ឲ្យ​អាច​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ