ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​មិន​ទាន់​ដល់​ផ្ទះ​ផង​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ជ្រុល​ចង្កូត​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ជ្រុល​ចង្កូត​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុងភូមិ​បាក់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GB-៤៦៧៦ បើកបរ​ដោយ​ឈ្មោះ​យឿ​ង សា​មុត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​នឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី បាន​រង​របួសធ្ងន់​។ ចំណែក​ភាគី ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១J-២៧៣០ ដែល​បើកបរ​ដោយ​ឈ្មោះ​ស៊ុន ស្រី​នោ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​សៀ​ក ផា​នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទ​ម្រាក់ ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រង​របួសធ្ងន់​។

ប្រភព​ព័ត៌មាន​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤១​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​ដូច​ហោះ សង្ស័យ​ស្រវឹង លុះ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩-២០ ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ដោយ​នារី​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ ចេញពី​រោងចក្រ​ក្នុង​គោលបំណង​ឆ្ពោះទៅ​ផ្ទះ ស្រាប់តែ​ម៉ូតូ​ដែល​បើកបរ​ដោយ​បុរស​ស្រវឹង​នោះ ជ្រុល​បុក​ចំ​ពីមុខ ដួល​ម៉ូតូ​រៀង​ៗ​ខ្លួន បណ្តាល​ឲ្យ​នារី​ម្នាក់ ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ឯ​នារី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​របួសធ្ងន់ ។ ចំណែក​អ្នក​បើក​ម៉ូតូពាក់​ស្លាក​លេខ ភ្នំពេញ ១GB-៤៦៧៦ បាន​រង​របួសធ្ងន់ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​អ្នក​រង​របួសធ្ងន់​ទាំង​២​នាក់ មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ​ចំណែក​សព​នារី​រង​គ្រោះ សមត្ថកិច្ច​កំពុង​ទាក់ទង​​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​ដើម្បីធ្វើ​ប​ុណ្យតាមប្រពៃណី​។

វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ