ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​ប្រទេស​អាស៊ាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​អគ្គ លេខាធិការ​អង្គការសហប្រជាជាតិ​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​ប្រ​ទេ សប​ណ្តា​សមាជិក​អាស៊ាន ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​អគ្គ លេខាធិការ​អង្គការសហប្រជាជាតិ​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​ប្រ​ទេ សប​ណ្តា​សមាជិក​អាស៊ាន ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ និង​កម្ពុជា​ក៏​ដូច​ជា រវាង​អង្គការសហប្រជាជាតិ​ជា​មួ យ​អាស៊ាន គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ លោក​បាន​បន្ត​ថា អង្គការសហប្រជាជាតិ​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ ជាមួយ​កម្ពុជា​ក៏​ដូច​ជា រវាង​អង្គការសហប្រជាជាតិ និង​ជាមួយ​អាស៊ាន ។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​សំណើរ​ចំនួន​៣​ស្នើ​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​ទទួល​បាន​នូវ​ការ​ឯកភាព​ពី​លោក​អគ្គលេខាធិការ UN ក្នុង​នោ គឺ​ទី​១- ពាក់ព័ន្ធ​ទៅ​នឹង​ការិយាល័យ​អង្គការ​សិទ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​ចប់​កិច្ចព្រមព្រៀង នៅ​ចុងឆ្នាំ​២០១៨​នេះ សម្តេច​បាន​អនុញ្ញាត​ឲ្យ បន្ត​រយៈពេល​២​ឆ្នាំ​ទៀត ហើយ​នៅ​ក្នុង​ខែតុលា​ខាង​មុខ គឺ​នៅ​ពេល​ដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះ​នឹង​មានការ​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ជាមួយ និង​តំណាង​ស្នងការ​សិទ្ធ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ ។

សម្តេច​តេ​ជោ​បន្ត​ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពេញលេញ​ក្នុង​ការ​បន្ត​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ (UN) ស្តី​ពី​សិទ្ធ​មនុស្ស ។ ទី​២- សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ​ស្តី​ពី​សាលាក្តី​ខ្មែរក្រហម​នៅ​កម្ពុជា ។ សម្តេច​បន្ថែម​ថា កម្ពុជា​នឹង​បន្តសកម្មភាព​ទាំងនោះ​ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ និង​អនុវត្តន៍​ពី​ពេល​មុន​ៗ ។ គឺ​មាន​ន័យ​ថា អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​កម្ពុជា​បន្ត​បង់​ថវិកា​លើ​ការ​ចំណាយ​របស់​មន្ត្រី​បុគ្គលិក​កម្ពុជា​ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម និង​ទី​៣- រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សម្រេច​បាន​ថែម​ទៀត លើ​បេសកកម្ម​នៃ​ការ​ថែរក្សា​សន្តិភាព​របស់ UN ថា តើ​ប្រទេស​ណា​ទៀត​ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​មនុស្សធម៌ នៅ​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​អគ្គលេខាធិការ UN បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​បន្ត​អាណត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ។ លើ​ចំណុច​ទី​២ និង​ទី​៣ គឺ​លោក​លេខាធិការ​មាន​ប្រសាសន៍​ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជួយ​ដល់​អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ ដែល​ពោរពេញ​ទៅ​ដោយ​វិន័យ និង​មាន​សមត្ថភាព​ពេញលេញ ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ