ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ញាក់សាច់​ភ័យ …​ខំ​រត់​ចេញ​យ៉ាង​ប្រសាច

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជនជាតិ​ចិន​ចំនួន​០៥​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស ឆេះ​រថយន្ដ​មួយ​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ ។ ករណី​នេះ​បាន​កើតឡើង…

ខេត្តពោធិ៍សាត់ ៖ ជនជាតិ​ចិន​ចំនួន​០៥​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស
ឆេះ​រថយន្ដ​មួយ​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ ។ ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៤​និង​៤០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ធ្លា​ម្អម កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧០ និង​១៧១ ស្ថិត​នៅ​ភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ឆេះ​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ
2AB-4180 ធ្វើ​ដំណើរ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ។ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​សរុប​ទាំងអស់​មាន​ចំនួន​០៥​នាក់ សុទ្ធតែ​ជនជាតិ​ចិន ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​លើ​ស្ពាន​ធ្លា​ម្អម ស្ថិត​ក្នុងភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ស្រាប់តែ​ឆេះ​ទ្រលោម​តែ​ម្ដង ធ្វើ​ឲ្យ​ជនជាតិ​ចិន​ទាំង​០៥​នាក់ ឈប់​រថយន្ដ​ហក់​ចេញ​ប្រសាច ។

រថយន្ត​បាន​ឆេះ​ខូចខាត​ទាំងស្រុង រីឯ​ជនជាតិ​ចិន​ទាំង​០៥​នាក់ សុទ្ធតែ​ប្រុស​ៗ​រង​របួស ក្នុង​នោះ​ធ្ងន់​០២​នាក់ ហើយ​សុទ្ធតែ​មិន​ស្គាល់ឈ្មោះ ដោយសារ​ពួក​គេ​ចេះ​និយាយ​តែ​ភាសា​ចិន មិន​ចេះ​ភាសា​អង់គ្លេស ។

ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។ រីឯ​រថយន្ត​ដែល​ឆេះ​នោះ​កម្លាំង​នគរបាល​ស្រុក និង​ប៉ុស្តិ៍​បាន​អូស​ទៅ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ត្នោត​ជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ