ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមិនមែន​តិច​ទេ​! ២​កន្លែង​ប្រវែង​៣០០០​ម៉ែត្រ​… កូន​ត្រី​រាប់​ម៉ឺន​ក្បាល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្កើន​ធនធាន​ជលផល​ក្នុង​រដូវ​ត្រី​ពង​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំងយោធា និង​សហគមន៍​នេសាទ​សរុប​ជាង​៤០​នាក់​ដឹកនាំ​ដោយ​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​កាប់​បំផ្លាញ​ចោល​ណ​រ៉ាវ និង​ឡុ​ក​ត្រី​ចំនួន​២​កន្លែង​ប្រវែង​3000​ម៉ែត្រ និង​ធ្វើការ​លែង​កូន​ត្រី​រាប់​ម៉ឺន​ក្បាល…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្កើន​ធនធាន​ជលផល​ក្នុង​រដូវ​ត្រី​ពង​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំងយោធា និង​សហគមន៍​នេសាទ​សរុប​ជាង​៤០​នាក់​ដឹកនាំ​ដោយ​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​កាប់​បំផ្លាញ​ចោល​ណ​រ៉ាវ និង​ឡុ​ក​ត្រី​ចំនួន​២​កន្លែង​ប្រវែង​3000​ម៉ែត្រ និង​ធ្វើការ​លែង​កូន​ត្រី​រាប់​ម៉ឺន​ក្បាល កាលពី​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ចំណុច​បឹង​អា​ឈូក និង​បឹង​ចំការ​ប្លង ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

ហើយ​ណ​រ៉ាវ​2​កន្លែង​នោះ​ជា​ប្រភេទ​សំណាញ់​ក្រឡា​ញឹក និង​ឡុ​ក​ត្រី​6​ឡុ​ក ត្រូវ​ក្រុម​ការ​ងារ​ចម្រុះ​បង្ក្រាប​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ឯ​ត្រី​តាម​ឡុ​ក​នីមួយ​ៗ​សរុប​រាប់​ម៉ឺន​ក្បាល​​ក៏​ត្រូវ​បាន​ចាក់​ព្រ​លែង​នៅ​នឹង​កន្លែង​ឲ្យ​មាន​សេរីភាព​ភ្លាម​ៗ​ផង​ដែរ​។

ក្រុមការងារ​ចម្រុះ​នេះ​ធ្វើ​ដំណើរ​តាម​ទូក​ស្មាច់​ជាង​20​គ្រឿង ហើយ​ខាង​មន្ត្រី​ជលផល​គេ​ឃើញ​ដឹកនាំ​ដោយ​លោក សួន សុខ​ម៉ៅ នាយ​ផ្នែក​ខណ្ឌ​រដ្ឋបាល​ជលផល​ស្រុក​ព្រះ​នេត្រ​ព្រះ​/​យោធា​40​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​ត្រី ជុំ សេដ្ឋា មេបញ្ជាការ​រង​យោធា​កងពលតូច​ថ្មើ​ជើង​លេខ​51 តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក សេង ធា​រិ​ន្ទ មេបញ្ជាការ​កងពល និង​កម្លាំង​សហគមន៍​នេសាទ​ប្រចាំ​ឃុំ​ប្រាសាទ​មួយ​ចំនួន​។

លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ដែល​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​ចុះ​ផ្ទាល់​ប្រាប់​ថា ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជាក់ស្តែង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​​ប្រភព​ព័ត៌មាន​ថា នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ស្រុក​របស់​លោក​មាន​បទល្មើស​នេសាទ​ខុសច្បាប់​កើតឡើង​។

លោក​បន្ត​ថា ការ​ចុះ​ពិនិត្យ​មើល និង​ឈាន​ទៅ​បង្ក្រាប​ជាក់ស្តែង​ក៏​បានការ​អនុញ្ញាត និង​ការ​ណែនាំ ក៏​ដូច​ជា​បទបញ្ជា​ផ្ទាល់​ពី​លោក​សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ផង​​ដែរ​។ ចំ​ណែ​ក​ម្ចាស់​បទល្មើស​នេសាទ​ចំនួន​10​នាក់ ដែល​ជា​អ្នក​ភូមិ​-​ឃុំ​ព្រែក​ចាស់ ស្រុក​ឯក​ភ្នំ ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ធ្វើការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​នៅ​នឹង​កន្លែង​បញ្ឈប់​នូវ​ការ​នេសាទ​ខុសច្បាប់​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ