ស្រុក​អាយ​របស់យើង…


នៅ​ស្រុក​អាយ​របស់​យើង​…​ការ​អនុវត្ត​ច្បាប់​លើ​ផ្នែក​ខ្លះ​វា​ខុស​ពី​ស្រុក​នាយ​…​ទោះបីជា​ប្រទេស​នីតិរដ្ឋ​ដូច​គ្នា​ក៏​ដោយ ។នៅ​ស្រុក​នាយ​…​សំណង់​ណា​ដែល​ខុសច្បាប់​គេ​វ៉ៃ​ចោល​ភ្លាម​…​អត់​មាន​ទុក​អង្គៀ​ម​ឱ្យ​បាន​យូរ​ទេ​…។

នៅ​ស្រុក​អាយ​របស់​យើង​…​បើ​គេ​ចាក់​ដី​រំលោភ​ដែល​ជា​ទ​ង្វើ​ខុសច្បាប់​…​ដូច​ជា​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​…​លុប​លើ​មាត់​ស្ទឹង ទន្លេ ព្រែក ។​ល ។​…​ដឹង​ថា​ខុសច្បាប់​ហើយ​អត់​បញ្ឈប់​…​អត់​រារាំង​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​ច្បាប់​ទេ ​។

កន្លែង​ខ្លះ​ទុក​ឱ្យ​គេ​ចាក់​ដី​លុប​ពេញ​ទៅ​ហើយ​…​ទុក​ឱ្យ​គេ​សាងសង់​សំណង់​រួចរាល់​ហើយ​…​ទើប​យក​ច្បាប់​ទៅ​ប្រើ​…​ទើប​នាំ​គ្នា​កាយ​ដី​ចេញ​វិញ​…​ទើប​លើកគ្នា​ទៅ​រុះរើ​វ៉ៃ​សំណង់​ចោល​…​រឿង​ជាក់ស្តែង​កើត​មាន​រាប់​មិន​អស់ ។

សង្ស័យ​ថ្នាក់​ក្រោម​ៗ…​បាន​ផលប្រយោជន៍​ច្រើន​ណាស់​…​លើ​សកម្មភាព​រំលោភច្បាប់​…​ហើយ​ចុង​ក្រោយ​…​ទុក​ឱ្យ​ថ្នាក់លើ​មក​កំចាត់​ចោល ។ បើ​មិន​កំចាត់​ទេ​…​អញ​ថ្នាក់​ក្រោម​នៅ​តែ​ទទួល​រង​ផលប្រយោជន៍​រៀង​រហូត​ទៅ​ហោង​…​ដែល​គេ​ហៅ​ថា​យក​ច្បាប់​ធ្វើ​អាជីវកម្ម ។

នៅ​ស្រុក​អាយ​របស់​យើង​…​រឿង​សាងសង់ រឿង​ចាក់​ដី​រំលោភច្បាប់​…​នៅ​មាន​ច្រើន​ទៀត​របស់​មិន​អស់​ទេ​…​ក្នុង​រាជធាន​ក៏​មាន​…​នៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​…​។

ដូច​ជា​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ក្បាលស្ពាន​ធ្វើ​សំណង់​…​ចាក់​ដី​លុប​អូរ​លុប​ប្រឡាយ​ពង្រីក​ដី​របស់​ខ្លួន​ឱ្យ​កាន់តែ​ធំ​…​សាងសង់​ផ្ទះ​លើ​មាត់​ព្រែក​…​លើ​ប្រឡាយ​ដែល​ច្បាប់​ហាមឃាត់​។​ល ។ នៅ​តែ​ជា​ចំណី​របស់​អាជ្ញាធរ​តំបន់​…​ទាល់តែ​ថ្នាក់លើ​ខ្ពស់​ៗ​យក​ច្បាប់​ទៅ​អនុវត្ត​វ៉ៃ​ចោល​…​ទើប​ផុត​លាភ​ផល​…​។

នៅ​តែ​សង្ស័យ​ដដែល​…​យក​ច្បាប់​ទៅ​ទ្រាប់​អង្គុយ​…​យក​ច្បាប់​ទៅ​ធ្វើ​អា​ជីវ​កម្ម​…​ដែល​នៅ​ស្រុក​នាយ​គ្មាន​ទេ​…​ទើប​ឃើញ​មាន​តែ​នៅ​ស្រុក​អាយ​របស់​យើង​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ