Phil Foden មិន​ហ៊ាន​ទទួល​ការ​ប្រៀបប្រដូច​ទៅ​នឹង Andres Iniesta


តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Phil Foden ត្រូវ​បាន​អ្នកគាំទ្រ​យក​ទៅ​ប្រៀបប្រដូច​នឹង​អតីត​ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បុណ្យ Andres Iniesta ។ សម្រាប់ Foden ផ្ទាល់​សប្បាយចិត្ត​ចំពោះ​ការ​លើកតម្កើង​បែប​នេះ តែ​មិន​ទាន់​ហ៊ាន​ទទួល​ដែរ ព្រោះថា Iniesta គឺ​ស្ថិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត ។

ក្រោយ​ពី​ឈ្នះ​ការ​ប្រកួត​ជាមួយនឹង Oxford ក្នុង​លទ្ធផល 3-0 កាលពី​យប់​ថ្ងៃ​អង្គារ​មក មហាជន​បាន​ចាប់អារម្មណ៍​ទៅ​លើ​ការ​លេង​របស់​កីឡាករ​វ័យក្មេង Foden ។ វា​ជា​ការ​ស៊ុត​គ្រាប់​ដំបូង​សម្រាប់ Foden ក្នុង​ការ​ប្រកួត​នៅ​ក្រុម​ពេញវ័យ ។

គ្រូបង្វឹក​របស់​ក្លិប Oxford លោក Karl Robinson បាន​ប្រៀប Foden ទៅ​នឹង Iniesta អតីត​កីឡាករ​ក្លិប Barcelona ។ មហាជន​ដាក់​ងារ​របស់ Foden ថា​ជា «Stockport Iniesta» ដែល​មាន​ន័យ​ថា គឺជា Iniesta មក​ពី Stockport នៅ​ក្នុង​ប្រទេស​អង់គ្លេស ។

សម្រាប់ Foden វិញ គេ​បាន​និយាយ​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ការ​ប្រៀបធៀប​នេះ តែ Iniesta គឺ​ស្ថិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត ។ វា​ពិតជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ព្យា​យាម​​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាន​ពាន​ច្រើន និង​ឡើង​ប្រកួត​ឲ្យ​បាន​ច្រើន​ៗ នៅ​ថ្ងៃ​អនាគត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola ជឿជាក់​ថា​កីឡាករ​ទើបនឹង​ចូល​ថ្មី Phil Foden ល្អ​សម​នឹង​អាច​នៅ​បន្ត​ដល់​១០​ឆ្នាំទៅ​មុខ​ទៀត ក្រោយ​​ពី​បានឃើញ​ការ​ទាត់​ដ៏​ល្អ​របស់​រូបគេ ក្នុង​ការ​ប្រកួត​ជាមួយនឹង Oxford ដណ្តើម​ពាន Carabao ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ