ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hazard ថា​ចង់​តែ​ឈ្នះ​តែ​ប៉ុណ្ណោះ តែមិន​ចង់ដូច​ Messi ឬ Ronaldo ឡើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​តោ​ខៀវ Eden Hazard មាន​មោទនភាព​នឹង​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ជើង​ខ្លាំង Lionel Messi និង…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​តោ​ខៀវ Eden Hazard មាន​មោទនភាព​នឹង​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ជើង​ខ្លាំង Lionel Messi និង Cristiano Ronaldo តែ​វា​មិនមែន​ជា​គោលដៅ​របស់​ខ្លួន​ឡើយ ។

អ្នកចាត់ការ​ក្លិប Chelsea លោក Maurizio Sarri ថ្មី​ៗ​នេះ បាន​លើក​ឡើង​ថា យោង​តាម​ការ​ទាត់​នា​ពេល​នេះ Hazard អាច​នឹង​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​៤០​គ្រាប់ ពេល​ចប់​រដូវ​កាល ។ មិត្ត​រួម​ក្រុម​របស់ Hazard ឈ្មោះ Ross Barkley ក៏​បាន​អះអាង​ថា Hazard គឺ​ល្អ​ជាង Messi និង Ronaldo ទៅ​ទៀត ។

Hazard បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថា​៖ «​ខ្ញុំ​មិន​មាន​គោលដៅ​អ្វី​ទេ ។ ខ្ញុំ​ចង់​តែ​រក​គ្រាប់​បាល់​ជូន​ក្រុម​តែ​ប៉ុណ្ណោះ ហើយ​អាច​ឈ្នះ​ពាន​បាន​ជោគជ័យ ។ វា​មិន​សំខាន់​ថា ខ្ញុំ​ស៊ុត​បាន​ប៉ុនណា​នោះ​ទេ ។ អ្នក​ស្គាល់​ខ្ញុំ​រួច​ហើយ ខ្ញុំ​មិន​ខ្វល់​ពី​វា​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ចង់​លេង​ឲ្យ​សប្បាយ និង ឈ្នះ​ការ​ប្រកួត​» ។

Hazard ក៏​បាន​បន្ថែម​ថា ៖«​នៅ​ពេល​នេះ ខ្ញុំ​រក​គ្រាប់​បាល់​បាន ។ ដូចនេះ​ហើយ​តើ​ប​គ្រប់​គ្នា​យក​ខ្ញុំ​ទៅ​ប្រៀប​នឹង​កីឡាករ​ខ្លាំង​ៗ​កប់​ពពក ។ ខ្ញុំ​រីករាយ​នឹង​ត្រូវ​បាន​គេ​ប្រៀបប្រដូច​បែប​នេះ ។ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​វិ​វ​ឌ្ឍ​ទៅ​មុខ​រហូត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Hazard បាន​ស៊ុត​ចូល​៥​គ្រាប់​ក្នុង​ការ​ប្រកួត​៦​ដង សម្រាប់​ការ​បើក​ឆាក​ក្នុង​រដូវ​កាល Premier League នេះ បន្ទាប់​ពី​ស៊ុត​បាន​១២​គ្រាប់​កាលពី​រដូវ​កាល​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ