ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃ​ដឹក​បងថ្លៃ​បំណង​ទៅ​លេង​ខេត្ត​​គេច​រថយន្ត​ធ្លាក់​ចូល​ស្នាមភ្លោះ​បោក​ក្បាល​បងថ្លៃស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​3​និង​00​នាទី​រសៀល​ថ្ងៃ​ទី​28 ខែកញ្ញា ឆ្នាំ​2018 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ត្រង់​ចំណុច​ផ្លូវបែក​ចូល​វត្ត​ថ្លុក​ត្របែក ស្ថិត​នៅ​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​3​និង​00​នាទី​រសៀល​ថ្ងៃ​ទី​28 ខែកញ្ញា ឆ្នាំ​2018 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ត្រង់​ចំណុច​ផ្លូវបែក​ចូល​វត្ត​ថ្លុក​ត្របែក ស្ថិត​នៅ​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​គេច​រថយន្ត​បណ្តាល​អោយ​ធ្លាក់​ចូល​ស្នាមភ្លោះ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ តុ​ប សំ​អៀរ អាយុ​57​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ចំណែក​អ្នក​រង​របួសស្រាល និង​ជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ អៀង សំ​អុ​ន អាយុ​48​ឆ្នាំ ទាំង​ពីរ​នាក់​ជា​បង​ប្អូនថ្លៃ និង​មាន​ទីលំនៅ​ជាមួយ​គ្នា ។​

​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​2​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​125 ស៊េរី​ឆ្នាំ​2018 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HD-0457 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​គេច និង​រថយន្ដ​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ធ្លាក់​ចូល​ស្នាមភ្លោះ ពេល​នោះ​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ តុ​ប សំ​អៀរ ក៏​បាន​ផ្លោង​ទៅ​បោក​ក្បាល​នឹង​ថ្ម បណ្ដាល​អោយ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ឈ្មោះ អៀង សំ​អុ​ន ដែល​ជា​អ្នក​បើក​ម៉ូតូ និង​ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានដឹង​ក៏​ដូច​ជា​ឈ្មោះ អៀង សំ​អុ​ន បាន​និយាយ​ថា គាត់​ទាំង​ពីរ​នាក់​បាន​ចេញពី​កន្លែង​កំសាន្ត​ទំនប់​២០ ឧសភា ក្នុង​គោលបំណង​ទៅ​លេង​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បត់​កាត់​ពីមុខ​ធ្វើ​ឲ្យ​គាត់​គឺ​គេច​ធ្លាក់​ស្នាមភ្លោះ​តែ​ម្ដង ។​

​យ៉ាងនេះ​ក្តី​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ប្រសិនបើ​មានការ​ប្តឹងផ្តល់​គ្នា ។ ចំណែក​សព​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ