ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ជនសង្ស័យ​ជា​ប្តី​ទី​៣​សម្លា.ប់​ប្រពន្ធ សមត្ថកិច្ច​ចាប់​បាន​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​ប្តី​ទី​៣​ក្នុង​ករណី​សង្ស័យ​វាយ​សម្លាប់​ប្រពន្ធចុង បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ ត្រ​សេក​ជ្រុំ ឃុំ​និង​ស្រុក​ម៉ា​ឡៃ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ រួច​គេចខ្លួន​បាត់…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​ប្តី​ទី​៣​ក្នុង​ករណី​សង្ស័យ​វាយ​សម្លាប់​ប្រពន្ធចុង បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ ត្រ​សេក​ជ្រុំ ឃុំ​និង​ស្រុក​ម៉ា​ឡៃ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ រួច​គេចខ្លួន​បាត់ ត្រូវ​បាន​នគរបាល ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​នគរបាល​ខេត្តពោធិសាត់​ចាប់​ឃាត់ខ្លួន​បាន​ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ម៉ោង​៧​និង​២០​នាទី​។

នៅ​ភូមិ​អូរ​ឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ក្រវាញ ខេត្តពោធិសាត់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ប្រាប់​តាម​ទូរស័ព្ទ​។ លោ​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បន្ត​ថា ពេល​នេះ​ជនសង្ស័យ​កំពុង​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់ ពេល​ធ្វើ​កំណត់ហេតុ ចប់​សព្វគ្រប់​សមត្ថកិច្ច​ខេត្តពោធិសាត់​នឹង​ប្រគល់​ឲ្យ​ខាង​លោក​នាំ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ក្រោយ​ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ា​ឡៃ​ដល់​ខេត្តបាត់ដំបង បាន​ជិះ​រថយន្ត​កាម​រី​បន្ត​ទៅ​ភូមិ​អូរ​ឫស្សី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ក្រវាញ ខេត្តពោធិសាត់ ដើម្បី​ស្នាក់​នៅផ្ទះ​អ៊ុំ​ធម៌ តែ​ត្រូវ​សមត្ថកិច្ច​ពីរ​ខេត្ត​តាម​ប្រមាញ់​ចាប់​បាន​តែ​ម្តង​។ យ៉ាងណា​គេ​នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើរ​ឃាតកម្ម វាយ​សម្លាប់​ប្រពន្ធ​ថា​ដោយសារ​បញ្ហា​អ្វី​នៅឡើយ​ទេ ព្រោះ​ជនសង្ស័យ​មិន​ទាន់​អាច​សួរនាំ​បាន​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ