ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​បាន​លោក គន់ គី​ម ប្រគល់​ជូន​បងប្អូន​អតីត​យុទ្ធ​ជន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក លោក គន់ គី​ម…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​អស់លោក​ជា ប្រតិភូ​អមដំណើរ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​០២​ខ្នង ជូន​អតីត​យុទ្ធ​នៅ​ក្រុង​បាត់ដំបង​។

ផ្ទះ​ចំនួន ០២​ខ្នង​នេះ គឺ​ខ្នង​ផ្ទះ​ទី​៩១ និង​ទី​៩២ ក្នុង​ចំណោម​ផ្ទះ​ទាំង​១០២​ខ្នង របស់​សមាគម​អតីត​យុទ្ធ​កម្ពុជា ខេត្តបាត់ដំបង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​០១​ម៉ែត្រ ជា​អំ​ណោ​ច​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា ប្រគល់​ជូន​អតីត​យុទ្ធ​ចំនួន​០២​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជំរក​សមរម្យ​៖

១.​ឈ្មោះ ហម វឿ​ត អត្តលេខ HA86000665 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ​ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​, ២.​ឈ្មោះ ចេ​ង សំណាង អត្តលេខ HA92000534 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ​ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​នោះ​ផង​ដែរ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង​ឧបភោគ ក្នុង​១​នាក់​រួម​មាន​៖

ថវិកា ២០០,០០០​រៀល​,​គ្រែ​០១, អង្ករ​ចំនួន ១០០​គីឡូ​ក្រោម​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​វ ១​យួរ​, ត្រីខ ០១​យួរ​, ឆ្នាំង ចាន មុង ០១, ផួយ ០១, កន្ទេល ០១​។ ដោយឡែក​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល មក​ចូលរួម​ចំនួន​២០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៣០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ទេស​រដ្ឋមន្ត្រី អគ្គលេខាធិការ បាន​សំណេះសំណាល ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា ដែល​បាន​គិតគូរ​ការ​ដឹងគុណ កន្លង​មក​នៅ​ពេល​ស្រុក​មាន​សង្គ្រាម ដោយ​មាន​បងប្អូន​យើង​ទទួល​រង​គ្រោះ គ្រប់​បែប​យ៉ាង និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ប្រឹងប្រែង​អនុវត្តន៍​ការងារ​បន្ត​ក្នុង​អាណត្តិ​ថ្មី​ជា​បន្ត​ទៅ​ទៀត ឲ្យ​បាន​ល្អជា​មុន​ៗ​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ