ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​តម្លៃ​រថយន្ត​ហោះ​ដំបូង​គេ​លើ​លោក​តិច​មើល៍​…​ប្រាកដជា​ញាក់សាច់​!!!

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា រថយន្ត​ហោះ​លើក​ដំបូង​គេ​របស់​ពិភព​លោក នឹង​ត្រូវ​ដាក់​ឲ្យ​បញ្ជា​ទិញ​ចាប់ពី​ខែ​ក្រោយ​។ វា​អាច​មាន​តម្លៃ​ក្បែរ​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ក្រុមហ៊ុន​ចិន​យីហោ Terrafugia…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា រថយន្ត​ហោះ​លើក​ដំបូង​គេ​របស់​ពិភព​លោក នឹង​ត្រូវ​ដាក់​ឲ្យ​បញ្ជា​ទិញ​ចាប់ពី​ខែ​ក្រោយ​។ វា​អាច​មាន​តម្លៃ​ក្បែរ​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន​ចិន​យីហោ Terrafugia កំពុង​តែ​ត្រៀម​នឹង​វាយលុក​ទីផ្សារ ជាមួយនឹង​ផលិត​ផល​រថយន្ត​ហោះ​លើ​មេឃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។ វា​អាច​បើកបរ​លើ​ដី​បាន​ដោយ​ធម្មតា ហើយ​អាវ​ប្លែង​ទៅ​ជា​យន្តហោះ​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​។

រថយន្ត​នេះ​ត្រូវ​បាន​ហៅ​ថា the Transition ដែល​មាន​ល្បឿន​អាច​បើកបរ​ជា​អតិបរមា​លើ​អាកាស​១០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។ វា​មាន​ស្លាប​ធំ​ៗ​ពីរ ដែល​ត្រូវ​បាន​បត់​ឲ្យ​តូច ពេល​បើកបរ​លើ​ដី​។ នៅ​ពេល​ត្រៀម​នឹង​ហោះ​ស្លាប​ទាំង​ពីរ​នឹង​បើក​ហោះ​ទៅ​ជា​យន្តហោះ​។ គេ​អាច​ជិះ​បាន​ពីរ​នាក់ និង​អាច​បញ្ជា​ឲ្យ​ទៅ​ជា​យន្តហោះ​លឿន​ជាង​មួយ​នាទី​។

តាម​ការ​លើក​ឡើង​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ប្រាប់​ថា ការ​ដាក់​ឲ្យ​បញ្ជា​ទិញ​នឹង​ចាប់ផ្តើម​នឹង​ខែតុលា​។ វា​អាច​មាន​តម្លៃ​ក្បែរ​នឹង​៤០​ម៉ឺន​ដុល្លារ រហូត​ដល់​៥២​ម៉ឺន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ