ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់បាត់​ខ្លួន​៤៩ថ្ងៃ​​អណ្តែត​លើ​សមុទ្រគ្មាន​កោះ​​ត្រើយ (មាន​វីដេអូ)

5 ឆ្នាំ មុន

តាម​ទី​ភ្នា​ក់​ព័ត៌មាន AP បានឱ្យ​ដឹង​ថា យុវជនឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ឈ្មោះ Aldi Novel Adilang អាយុ​១៩​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅលើ​ទូក​នេសាទ​សមុទ្រ​មួយ​គ្រឿង ដែល​​អ្នកស្រុក​តែង​ហៅ​ថា​…

តាម​ទី​ភ្នា​ក់​ព័ត៌មាន AP បានឱ្យ​ដឹង​ថា យុវជនឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ឈ្មោះ Aldi Novel Adilang អាយុ​១៩​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅលើ​ទូក​នេសាទ​សមុទ្រ​មួយ​គ្រឿង ដែល​​អ្នកស្រុក​តែង​ហៅ​ថា​ «Roompong» បានរ​សាត់អណ្តែត​ទៅ​ក្នុង​លំហ​សមុទ្រ​ដែល​មាន​ចម្ងាយ​ប្រមាណ​១.៩៣១​គីឡូម៉ែត្រ គឺ​ចូល​ដល់​ដែនទឹក​ប្រទេសជប៉ុន​តាំងពី​ថ្ងៃ​ទី​១៤ ខែកក្កដា មក​ម៉្លេះ ដោយសារ​ខ្យល់​បក់​ខ្លាំង​បង្ក​ឱ្យ​មាន​រលក​ធំ​ៗ ទើប​របូត​យុថ្កា ហើយ​អណ្តែត​គ្មាន​កោះ​ត្រើយ​រយៈពេល​៤៩​ថ្ងៃ​មកហើយ។

យុវជន Aldi Novel Adilang គឺជា​អ្នកមើល​ការ​ខុស​ត្រូវ​ខាង​អំ​ពូ​ល​ភ្លើង​លើ​ខ្ទម​ឈើ​បណ្តែត​​ទឹក​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២៥​គីឡូម៉ែត្រ​ពី​មាត់​ឆ្នេរ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Jakarta Post ។

តួនាទី​របស់​យុវជន​រូប​នេះ គឺ​ត្រូវ​ធ្វើការ​ម្នាក់ឯង​ជា​ច្រើន​ខែ​នៅ​លើ​ទូក ដើម្បី​បំភ្លឺ​ភ្លើង​សម្រាប់​ចាប់​ត្រី ។ ចំពោះ​ស្បៀងអាហារ​វិញ ត្រូវ​បាន​ផ្តល់​ឱ្យ​រៀង​រាល់​ស​ប្តា​ហ៍ ដូច្នេះ​មាន​ន័យ​ថា Aldi Novel Adilang មិន​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​រហូត​ដល់​៤៩​ថ្ងៃ​នោះ​ទេ ក្នុងអំឡុងពេល​បាត់ដាន​ចេញពី​កន្លែងធ្វើការ ។

អគ្គ​កុងស៊ុល​ឥណ្ឌូ​ណេ​ស៊ី លោក Murza Nurhidayat បានឱ្យ​ដឹង​ថា វិធីសាស្ត្រ​ដែល Aldi Novel Adilang ប្រើប្រាស់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នៅ​ពេល​ដាច់​ស្បៀង គឺ​ចាប់​ត្រី​ធ្វើ​ជា​អាហារ និង​ផឹកទឹក​សមុទ្រ​ដោយ​ច្រោះ​ពី​អាវ​របស់​គេ ។

រឿងរ៉ាវ​ដ៏​កម្សត់​នេះ ត្រូវ​បាន Aldi Novel Adiang រៀបរាប់​ថា រូបគេ​បានឃើញ​នាវា​ជាង​១០​ឆ្លងកាត់ ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​បាន​ចាប់អារម្មណ៍​លើ​ទូក​បណ្តែត​ទឹក​ដ៏​តូច​នេះ​ឡើយ មុន​ពេល​នាវា​របស់​ប៉ា​ណា​ម៉ា MV Arpeggio ប្រទះ​ឃើញ​ក្នុង​ដែនទឹក​ជប៉ុន កាលពី​ថ្ងៃ​ទី​៣០ ខែសីហា​កន្លង​ទៅ ។

ក្រោយ​ពី​ទទួល​បានការ​ជួយ​សង្គ្រោះ​ពី​ក្រុម​នាវិក​រួច​មក Aldi Novel Adilang បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា និង​ត្រឡប់​ទៅ​ឥណ្ឌូ​ណេ​ស៊ី​វិញ​នៅ​២​ថ្ងៃ​បន្ទាប់ ៕​ វីដេអូ​ដក​ស្រង់​ចេញពី ៖ Imo AR

https://www.youtube.com/watch?v=HnUVm127ALM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ