ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​កាត់​បន្ថយពន្ធ​លើ​ផលិតផល​មួយ​ចំនួន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា កន្លង​មកនេះ ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយពន្ធ​លើ​ម៉ាស៊ីន​សាងសង់ និង​ផលិតផល​ដទៃ​ទៀត ដែល​នឹង​ចាប់ផ្ដើម​មាន​ប្រសិទ្ធ​ភាព​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ពី​សកម្មភាព​លើ​គោល​នយោ​បាយ​បច្ចេកវិទ្យា​ដែល​ទទួល​រង​ការ​រិះគន់​ពី​សហរដ្ឋអាមេរិក​ឡើយ ។…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា កន្លង​មកនេះ ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយពន្ធ​លើ​ម៉ាស៊ីន​សាងសង់ និង​ផលិតផល​ដទៃ​ទៀត ដែល​នឹង​ចាប់ផ្ដើម​មាន​ប្រសិទ្ធ​ភាព​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ពី​សកម្មភាព​លើ​គោល​នយោ​បាយ​បច្ចេកវិទ្យា​ដែល​ទទួល​រង​ការ​រិះគន់​ពី​សហរដ្ឋអាមេរិក​ឡើយ ។

ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​បន្ត​អនុម័ត​គម្រោង​កែទម្រង់ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​បាន​បដិសេធ​រាល់​សម្ពាធ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល ។

យ៉ាងណា​ក្តី ប្រទេស​ចិន​មិន​បាន​ឲ្យ​ដឹង​ថា​ការ​បន្ថយពន្ធ​នេះ នឹង​មាន​លើ​ផលិតផល​អា​មេ​រិ​ក​ដែល​កំពុង​តែ​ជាប់ពន្ធ​បន្ថែម​ពី​៥​ទៅ​២៥%​ឬ​យ៉ាងណា​នោះ​ទេ ។ ការ​បន្ថយពន្ធ​នេះ នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា និង​មាន​ប្រសិទ្ធភាព​លើ​ផលិតផល​ចំនួន​១.៥៨៥​ប្រភេទ​ដែល​រួម​មាន​ឧបករណ៍​សាងសង់ ម៉ាស៊ីន​ឧស្សាហកម្ម ផលិតផល​ធ្វើ​ពី​ក្រដាស និង​សម្ភារ​សាងសង់​ជាដើម ។

រដ្ឋាភិបាល​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) បាន​ប្រកាស​ពី​វិធានការ​បើក​ទូលាយ​ទីផ្សារ​ជា​ច្រើន​ក្នុងឆ្នាំនេះ ប៉ុន្តែ​មិន​មាន​វិធានការ​ណាមួយ​ដោះស្រាយ​បណ្តឹង​ពី​សហរដ្ឋអាមេរិក​ថា ប្រទេស​ចិន​លួច​បច្ចេកវិទ្យា​របស់​ខ្លួន​ឡើយ ។

សហរដ្ឋអាមេរិក អឺរ៉ុប និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទៀត បាន​និយាយ​ថា ការ​ផ្តួចផ្តើម​គំនិត​ជា​ច្រើន​ដូច​ជា Made in China 2025 ល្មើស​នឹង​កាតព្វកិច្ច​របស់​ប្រទេស​ចិន​ក្នុង​ការ​បើក​ទូលាយ​ទីផ្សារ ។ មន្ត្រី​អា​មេ​រិ​ក​ព្រួយ​ថា ការ​ផ្តួចផ្តើម​នេះ​អាច​ប៉ះពាល់​ដល់​ការ​នាំមុខ​របស់​​ខ្លួន​ក្នុង​ផ្នែក​ឧស្សាហកម្ម ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ លោក​ប្រធានាធិបតី​ត្រាំ​បាន​អនុម័ត​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​ប្រទេស​ចិន​ទើបតែ​ឆ្លើយ​តប​ការ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​វិញ​បាន​តែ​៦០​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។

អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Wang Shouwen បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ទាំង​ពីរ​មិន​អាច​ចរចា​បាន​ឡើយ ខណៈ​ដែល​សហរដ្ឋអាមេរិក​កំពុង​ភ្ជង់​កាំបិត​មក​លើ​ខ្លួន​ដោយ​បង្កើន​ពន្ធ​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ