ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​…​អ្នកស្រុក​៧​ភូមិ​ប្តឹង​មេ​បរិស្ថាន​ខេត្ត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ រួម​មាន​មេឃុំ ក្រុមប្រឹក្សា​ឃុំ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រមទាំង​មេ​ភូមិ​ទាំង​៧​ភូមិ​រួម​ជាមួយនឹង​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​អំពាវ​ស្នើរ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​លើ​បណ្តឹង​របស់​ពួក​គាត់​ដែល​បាន​ប្តឹង​មិន​ពេញចិត្ត​ទៅ​នឹង​សកម្មភាព​របស់​ក្រុម​មន្ត្រី​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​កំពុង​តែ​ឈរជើង​បោះទីតាំង​ចាំ​ស្ទាក់​យក​លុយ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​នៅ​ខាងក្រោយ​ស្រុក​សំបូ​រថា សកម្មភាព​របស់​ក្រុម​មន្ត្រី​ទាំងនោះ​ធ្វើ​មក​លើ​ពលរដ្ឋ​ក្នុងភូមិ​ក្នុង​សកម្មភាព​យ៉ាង​ព្រៃផ្សៃ ។ នៅ​ក្នុង​ពាក្យបណ្តឹង​ដែល​បាន​ស្នាម​មេដៃ​ពលរដ្ឋ​៧​ភូមិ​រស់នៅ​ក្នុង​ឃុំ​កំពង់ចាម…

ខេត្តក្រចេះ ៖ អាជ្ញាធរ​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ រួម​មាន​មេឃុំ ក្រុមប្រឹក្សា​ឃុំ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រមទាំង​មេ​ភូមិ​ទាំង​៧​ភូមិ​រួម​ជាមួយនឹង​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​អំពាវ​ស្នើរ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​លើ​បណ្តឹង​របស់​ពួក​គាត់​ដែល​បាន​ប្តឹង​មិន​ពេញចិត្ត​ទៅ​នឹង​សកម្មភាព​របស់​ក្រុម​មន្ត្រី​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​កំពុង​តែ​ឈរជើង​បោះទីតាំង​ចាំ​ស្ទាក់​យក​លុយ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​នៅ​ខាងក្រោយ​ស្រុក​សំបូ​រថា សកម្មភាព​របស់​ក្រុម​មន្ត្រី​ទាំងនោះ​ធ្វើ​មក​លើ​ពលរដ្ឋ​ក្នុងភូមិ​ក្នុង​សកម្មភាព​យ៉ាង​ព្រៃផ្សៃ ។

នៅ​ក្នុង​ពាក្យបណ្តឹង​ដែល​បាន​ស្នាម​មេដៃ​ពលរដ្ឋ​៧​ភូមិ​រស់នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ចំនួន​១២៩៤​គ្រួសារ បាន​ដាក់​ប្តឹង​មក​សាលាខេត្ត​ក៏​ដូច​ជា​អាជ្ញាធរ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ប្តឹង​ទៅ​លើ​មន្ត្រី​បរិស្ថាន​ខេត្ត​មួយ​រូប​ឈ្មោះ ញ៉ែ​ម វិសាល មានមុខ​ងារ​ជានា​យក​​ដែល​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ ។

ក្នុង​បណ្តឹង​នោះ​បាន​សរសេរ​ថា សព្វ​ថ្ងៃនេះ​លោក ញ៉ែ​ម វិសាល បាន​ដឹកនាំ​មន្ត្រី​ប្រដាប់​អាវុធ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​មក​បោះទីតាំង​ស្នាក់​ការ​ឈរជើង​នៅ​ចំណុច​កំពត​គយ ក្នុងភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ គឺ​ចាំ​ស្ទាក់​ថ្លឹង​ឈើ​យក​លុយ​ពី​ពលរដ្ឋ​ដែល ដឹកអុស ដឹកឈើ​តាម​ម៉ូតូ ឬ​គោ​យន្ត​ចេញពី​ព្រៃ​ក្បែ​តំបន់​ព្រៃ​ឡង់ ដោយ​អា​ជា្ញ​ធរ​ឃុំ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​មន្ត្រី​ទាំងនោះ​ធ្វើ​ឡើង​មក​លើ​ពលរដ្ឋ​ប្រៀប​ដូច​ជា​ចោរប្លន់ ។

នៅ​ក្នុង​ពាក្យបណ្តឹង​ដដែល​បាន​សរសេរ​រៀបរាប់​អំពី​សកម្មភាព​មួយ​ចំនួន​របស់​ក្រុម​មន្ត្រី បរិស្ថាន​ទាំងនោះ​ថា កន្លង​មក​ពួក​ក្រុម​មន្ត្រី​ទាំងនោះ​ធ្លាប់​បាន​ចាប់​កូនលោក​មេ​ភូមិ​ធ្វើបាប​ព្រមាន​បាញ់​នៅ​ពេល​ដែល​រកស៊ី​ដឹក​ជញ្ជូន​ឈើ​មិន​បាន​បង់លុយ​ឲ្យ​ទៅ​ពួក​គេ និង​សកម្ម ភាព​ចាប់​ពលរដ្ឋ​ក្នុងភូមិ​វាយដំ​ដាក់​ខ្នោះ​បង្អត់បាយ និង​ជម្រិត​ទា​លុយ​ដោយសារ​តែ​រកស៊ី​មិន បង់លុយ​ឲ្យ​ទៅ​ពួក​គេ​គ្រប់​ចំនួន ។

សកម្មភាព​មួយទៀត គឺ​លោក ញ៉ែ​ម វិសាល បាន​ដឹកនាំ មន្ត្រី​ប្រដាប់​អាវុធ ធ្វើ​សកម្មភាព​ដុត​រោង​បុណ្យ យក​រណា​យន្ត​អារ​បង​ខ្លោងទ្វា​សាលារៀន​និង​ដុត ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​សាលារៀន​ដែល​មា​នទី​តាំងនៅ​តំបន់ ឧ​ប្បស​ម្ព័​ន ខាងក្រោយ​ភូមិ ដែល​ពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​១៩៨៨​មក​ម្លេះ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ពេល​ថ្មី​ៗ​នេះ​លោក ញ៉ែ​ម វិសាល បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួនចាប់​ពល​រដ្ឋ​ក្រីក្រ​ក្នុងភូមិ​ដែល​រកស៊ី​ដឹក​ជញ្ជូន​ឈើ​បន្តិចបន្តួច​បាញ់​សំឡុត វាយដំ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ និង​ជម្រិត​ទា​ប្រាក់​លើសលុប តែ​ប្រសិនបើ​ឈ្មួញ​ធំ​ៗ​ដែល​បាន​បង់លុយ​គ្រប់​ចំនួន​គឺ​អាច​ប្រព្រឹត្ត​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​តំបន់​នោះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បាន​រាល់ថ្ងៃ តែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ រកស៊ី​ដឹកឈើ​ដែល​កែ​ច្នៃ​ចេញពី​អុស​ភ្លើង​ឆេះ​ព្រៃ​គឺ​ត្រូវ​រង​ការ​ធ្វើបាប​អត់​ឈប់​ឈរ ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​លើ​កាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ