ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់ រួម​នឹង​នារី​វ័យក្មេង​ម្នាក់​មិន​គួរ​ប្រព្រឹត្ត​ទ​ង្វើ​អ​ញ្ចឹ​ង​ទេ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​សង្កាត់​កូន​គ្រៀល​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​សង្កាត់​កូន​គ្រៀល​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើ​ឈ្មោះ​យន់ ម៉​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ប្តី ឈ្មោះ​សេង ចាន់ធូ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ប្រពន្ធ និង​នារី​ម្នាក់​ទៀត​ឈ្មោះ​ធី លី​ម អាយុ​១៦​ឆ្នាំ ជនសង្ស័យ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

មេ​ប៉ុ​ស្គិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ គឺ​យោង​ទៅ​លើ​ព័ត​មាន​រាយការណ៍​ពី​បណ្តាញ ទើប​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​និង​ស្ត្រី​ជា​ប្តី​ប្រពន្ធ​ទាំង​២​នាក់ ហើយ​សមត្ត​កិច្ច​បាន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​១​កញ្ចប់​ធំ ២​កញ្ចប់​តូច ក្រោយមក​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់​ទៀត​ឆែកឆេរ​ក​ឃើញ​ថ្នាំ​យ៉ា​ម៉ា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន WY ចំនួន​៦​គ្រាប់ ហើយ​សមត្ថកិច្ច​បាន​ដកហូត​រួម​ទាំង​ម៉ូតូ​១​គ្រឿង ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ឧត្ត​មាន​ជ័យ ១D-៤១៥៨ និង​លុយ​ចំនួន​១​សែន​១​ម៉ឺន​២​ពាន់​រៀល​ផង​ដែរ​។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់ និង​ចែកចាយ​ពិតប្រាកដ​មែន ដោយ​យោង​ទៅ​លើ​ចម្លើយ និង​យោង​ទៅ​លើ​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ទៅ​អធិការ​ក្រុង​សំរោង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ