ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ចូលរួម​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ទេ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​មិន​បាន​បញ្ជូន​បេក្ខភាព​របស់​ខ្លួន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ដែល​ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ធំ​លំដាប់​ទី​៣​របស់​ពិភពលោក នៅ​ឆ្នាំ​នេះ​ទេ ។ បើ​តាម​ការ​ប្រកាស​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក MISS Cambodia Beauty Pageant បាន​ឲ្យ​ដឹង​កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​មិន​បាន​បញ្ជូន​បេក្ខភាព​របស់​ខ្លួន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ដែល​ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ធំ​លំដាប់​ទី​៣​របស់​ពិភពលោក នៅ​ឆ្នាំ​នេះ​ទេ ។

បើ​តាម​ការ​ប្រកាស​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក MISS Cambodia Beauty Pageant បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​យើង​ទើបតែ​ទទួល​បាន​ព័ត៌មាន ដែល​ផ្ញើ​ពី​ស្ថាប័ន​បវរកញ្ញា​អន្តរជាតិ​(Miss International Org )​មក​កាន់​ខាងយើង​ដោយ​ផ្ទាល់ ។ បើ​តាម​ការ​បញ្ជាក់​ពី​ស្ថាប័ន​បវរកញ្ញា​អន្តរជាតិ​ថា ខាង​ស្ថាប័ន​ពុំ​មាន​ទទួល​បានការ​ស្នើ​សុំ​ពី​បេក្ខភាព​កម្ពុជា ដើម្បី​បញ្ជូន​បវរកញ្ញា​កម្ពុជា​ណាមួយ​ទៅ​ចូលរួម​សម្រាប់​ឆ្នាំ​នេះ​ទេ ។ ដូច្នេះ​មាន​ន័យ​ថា​កម្ពុជា​នឹង​អវត្តមាន​ពី​ការ​ប្រកួត​កម្មវិធី​បវរកញ្ញា​ធំ​សម្រាប់​ឆ្នាំ​នេះ »​។

កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ត្រូវ​បាន​ចាត់ទុកជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ធំ​លំដាប់​ទី​៣ របស់​ពិភពលោក​ដែល​មានការ​ទួល​ស្គាល់ បន្ទាប់​ពី​បវរកញ្ញា​ចក្កវាឡ និង​បវរកញ្ញា​ពិភពលោក ប៉ុន្តែ​កម្ពុជា​មិនសូវ​ផ្តោត​ចូលរួម​ទេ ។ កម្មវិធី​នេះ​បង្កើត​ឡើង​ដោយ​ប្រទេស​ជប៉ុន នៅ​ឆ្នាំ​១៩៦០ មាន​គោលដៅ​និយាយ​ពី​សេចក្តី​ស្រឡាញ់​, សន្តិភាព និង​សម្រស់ «Love, Peace and Beauty» ។

ប្រភព​ដដែល​បន្ត​ថា «​សម្រាប់​ព័ត៌មាន​ដែល​ខាងយើង​បានដឹង franchise របស់​បវរ​កញ្ញា​អន្តរជាតិ គឺ​ពុំ​មាន​បង់ថ្លៃ​ទេ ។ ញាត សុភា ជា​បវរកញ្ញា​អន្តរជាតិ​ដំបូង​បង្អស់​សម្រាប់​​កម្ពុជា​។ នាង​គឺជា​បវរកញ្ញា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ នៅ​ក្នុង​កម្មវិធី​ប្រកួត «Miss Grand Cambodia» ឆ្នាំ​២០១៧ ។

ញាត សុភា ធ្លាប់​ជា​កញ្ញាឯក​តំណាង​ព្រះរាជា​ណាចក្រ​កម្ពុជា ចូលរួម​ប្រកួត​បវរកញ្ញា​អន្តរជាតិ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ​ដែល​រៀបចំ​នៅ​ប្រទេស​ជប៉ុន​។ ទោះបីជា​លទ្ធផល​មិនសូវ​ជា​ជោគជ័យ​ខ្លាំង ឬ​ឈ្នះ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ក្តី តែ​នេះ​ក៏​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​អាច​មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត​សម្រស់ ធំ​ៗ​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក ។

សង្ឃឹមថានឹង​មាន​វត្តមាន​កម្ពុជា​សម្រាប់​ឆ្នាំ​ក្រោយ ព្រមទាំង​យកចិត្តទុកដាក់​ដល់​បវរកញ្ញា​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ