ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! រថយន្តជាប់​លំដាប់​ផ្កាយ​ប្រាំ​ផ្នែក​សុវត្ថិភាព

5 ឆ្នាំ មុន

រថយន្ត Tesla Model 3 ទទួល​បាន​ចំណាត់ ថ្នាក់​ផ្កាយ​ប្រាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​រដ្ឋបាល​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​ហា​យ​វេ (NHTSA)​។ កន្លង​មក រថយន្ត​របស់​Tesla រួម​មាន…

រថយន្ត Tesla Model 3 ទទួល​បាន​ចំណាត់ ថ្នាក់​ផ្កាយ​ប្រាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​រដ្ឋបាល​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​ហា​យ​វេ (NHTSA)​។ កន្លង​មក រថយន្ត​របស់​Tesla រួម​មាន Model X និង​Model S សុទ្ធតែ​បាន​ផ្កាយ​ប្រាំ​ខាង​ផ្នែក​សុវត្ថិភាព​ទាំងអស់ ។ នេះ​មាន​ន័យ​ថា រាល់​រថយន្ត​របស់​ក្រុមហ៊ុន Tesla ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ឥត​ខ្ចោះ​ពី NHTSA ។

រថយន្ត​អេ​ឡិច​ត្រូ​និក Model 3 បាន​ទទួល​ចំណាត់ថ្នាក់​សុវត្ថិភាព​ខ្ពស់​ពី​ភ្នាក់ងារ​ធ្វើ​តេស្ត​សុវត្ថិភាព​ផ្សេង​ទៀត​ផង​ដែរ ។ វិទ្យាស្ថាន​ធានា​រ៉ាប់រង​សុវត្ថិភាព​ផ្លូវ​ហា​យ​វេ បាន​ផ្តល់​ឲ្យ​រថយន្ត​នូវ​ពិន្ទុ​ខ្ពស់ នៅ​ក្នុង​ការ​ធ្វើតេស្ត​ការពារ​បុក ។

រថយន្ត​នេះ​ជា​រួម ត្រូវ​បាន​គេ​សរសើរ យ៉ាង​ទូលំទូលាយ ទោះបីជា​មនុស្ស​មួយ​ចំនួន មាន​ពាក្យ​រិះគន់​កន្លង​មក​ក៏​ដោយ ។ នៅ​ពេល​ដំបូង ភ្នាក់ងារ​គួរ​ជាទី​ទុកចិត្ត Consumer Reports បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ណែនាំ​គ្រប់​គ្នា​ឲ្យ​ទិញ​រថយន្ត​នេះ ព្រោះតែ​វា​មាន​លក្ខណៈ​​អន់​ជាង​រថយន្ត​ផ្សេង​ទៀត​ក្នុង​ប្រភេទ​តែ​មួយ ប៉ុន្ដែ​ក្រោយ​ពី​Tesla​បាន​ចេញ​កំណែ​អាប់​ដេ​ត​រួច​មក ភ្នាក់ងារ​នេះ​បាន​ទទួលស្គាល់​ថា វា​ពិតជា​រថយន្ត​គួរ​ឲ្យ​ណែនាំ​មែន ។

ក្រុមហ៊ុន Tesla ក៏​ត្រូវ​បាន​គេ​រិះគន់​ផង​ដែរ ចំពោះ​ប្រព័ន្ធ​ជំនួយ​បើកបរ​ស្វ័យប្រវត្តិ​របស់​ខ្លួន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជា​ច្រើន ហើយ​NHTSA ក៏​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​ទាំងនេះ​ដែរ ។

មនុស្ស​មួយ​ចំនួន​ធំ ចាត់​ទុក​ការ​ផលិត​រថយន្ត Tesla Model 3 នេះ ជា​ដំណើរការ​មិនល្អ​ទាល់តែ​សោះ សូ​ម្បី​តែ​នាយក​ប្រតិបត្តិ លោក Elon Musk ក៏​ថា​ដូច្នោះ​ដែរ ។ ក្រុមហ៊ុន​មិន​បាន​សម្រេច​គោលដៅ​ក្នុង​ការ​ផលិត​រថយន្ត​ឲ្យ​គ្រប់​ចំនួន និង​ទាន់​ពេលវេលា​សម្រាប់​​ដឹក​ឲ្យ​ភ្ញៀវ​នោះ​ទេ ។

នៅ​ចុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ Tesla ថា​នឹង​បន្ត​ផលិត​រថយន្ត Model 3 ឲ្យ​បាន​៥​ពាន់​គ្រឿង​ក្នុង​១​ស​ប្តា​ហ៍ ។ ចំនួន​នេះ ត្រូវ​បាន​គេ​គ្រោងទុក​តាំងពី​ឆ្នាំ​២០១៧​ម្ល៉េះ តែ​មិន​បាន​សម្រេច​សោះ ។ មក​ដល់​ពេល​នេះ បញ្ហា​មួយទៀត​ក៏​បាន​កើតឡើង​ដែរ ខណៈ​ដែល​ដំណើរការ​ផលិត​មាន​ភាព​ប្រសើរ​ឡើង​វិញ​។ វា​គឺជា​បញ្ហា​ក្នុង​ការ​ដឹក​ជញ្ជូន​រថយន្ត​ឲ្យ​ទៅ​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​រួច ហើយ​លោក Musk ក៏​បាន​ទទួលស្គាល់​បញ្ហា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ