ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple មើល​រំលង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក

5 ឆ្នាំ មុន

iPhone​ថ្មី​ៗ​របស់​Apple​បាន​ចេញ​លក់​ហើយ​ក្នុង​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ។ ទោះបី​យ៉ាងណា វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ក្នុង​ការ​ធ្វើ​ដូច្នេះ ខណៈ​ដែល​ក្រុមហ៊ុន​មើលឃើញ​ការ​លូតលាស់​នៃ​ការ​លក់​ចាប់ផ្ដើម​អន់​ថយ ។ តម្លៃ​លក់​ជា​មធ្យម​សម្រាប់ iPhone នាំមុខ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​១៥%​កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ​ហិរញ្ញវត្ថុ​នេះ បើ​ទោះជា​ចំនួន​លក់​មើលឃើញ​ការ​អន់​ថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពិតមែន​ក្តី…

iPhone​ថ្មី​ៗ​របស់​Apple​បាន​ចេញ​លក់​ហើយ​ក្នុង​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ។ ទោះបី​យ៉ាងណា វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ក្នុង​ការ​ធ្វើ​ដូច្នេះ ខណៈ​ដែល​ក្រុមហ៊ុន​មើលឃើញ​ការ​លូតលាស់​នៃ​ការ​លក់​ចាប់ផ្ដើម​អន់​ថយ ។

តម្លៃ​លក់​ជា​មធ្យម​សម្រាប់ iPhone នាំមុខ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​១៥%​កាលពី​៩​ខែ​ដំបូង​នា​ឆ្នាំ​ហិរញ្ញវត្ថុ​នេះ បើ​ទោះជា​ចំនួន​លក់​មើលឃើញ​ការ​អន់​ថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពិតមែន​ក្តី ។
ប៉ុន្តែ​ការ​សម្រេចចិត្ត​នេះ នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​Cupertino នៅ​ឥណ្ឌា​ដែល​ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ។

iPhone X គឺជា​ផលិតផល​ដ៏​ថ្លៃ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រមាណ​១.៤០០​ដុល្លារ​កាលពី​ឆ្នាំ​មុន ។ ជា​លទ្ធផល Apple មិន​មាន​ជំហរ​រឹង​មាំ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​របស់​ប្រទេស​ឥណ្ឌា​ទេ ។

យោង​តាម​ក្រុមហ៊ុន Counterpoint Research បាន​ឲ្យ​ដឹង​ថា កាលពី​ត្រីមាស​ទី​២ ការ​គ្រប់គ្រង​ទីផ្សារ​ឥណ្ឌា​របស់​Apple បាន​ធ្លាក់​ចុះ​ពី ២៩,៦%​នៅ​ឆ្នាំ​មុន​មក​ស្មើ​តែ​១៣,៦%​ប៉ុណ្ណោះ​។ បើ​ធៀប​នឹង​ឆ្នាំ​មុន ចំនួន​លក់​iPhone ក៏​បាន​ធ្លាក់​ចុះ​៤០%​ផង​ដែរ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​៦​ខែ​ដំបូង​នា​ឆ្នាំ​នេះ ។

Samsung មាន​ភាព​ម៉ឺងម៉ាត់​ណាស់​ចំពោះ​ទីផ្សារ​ឥណ្ឌា ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​នេះ​បើក​ដំណើរការ​រោងចក្រ​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លើ​ពិភពលោក​ក្នុង​ប្រទេស​ឥណ្ឌា ។ ការ​សម្រេចចិត្ត​នេះ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​ពី​ការ​នាំ​ចូល ។

ប្រសិនបើ Apple សាងសង់​រោងចក្រ​ផលិត​ឲ្យ​ម៉ឺងម៉ាត់​ក្នុង​ប្រទេស​ឥណ្ឌា​នោះ iPhone​ថ្មី​ៗ​នឹង​មិន​មាន​តម្លៃ​ខ្ពស់​ពេក​ទេ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរជា​ចាប់ផ្តើម​ផលិត iPhone 6S ក្នុង​ប្រទេស​ឥណ្ឌា​ទៅ​វិញ និង​លក់​ក្នុង​តម្លៃ​៤១៤​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ