លេង​លេចធ្លោ​ពេក​ដល់​ថ្នាក់ Pep Guardiola ចង់​ទុក​នៅ Man City ១០​ឆ្នាំ


តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola ជឿជាក់​ថា កីឡាករ​ចំណូល​ថ្មី Phil Foden ល្អ​សម​នឹង​អាច​នៅ​បន្ត​ដល់​១០​ឆ្នាំទៅ​មុខ​ទៀត ក្រោយ​ពី​បានឃើញ​ការ​លេង​ដ៏​ល្អ​របស់​រូបគេ ក្នុង​ការ​ប្រកួត​ជាមួយនឹង Oxford ដណ្តើម​ពាន Carabao ។

នៅ​ក្នុង​កីឡដ្ឋាន Kassam កីឡាករ​អាយុ​១៨​ឆ្នាំ Foden លេង​បាន​លេចធ្លោ​ជាង​កីឡាករ​ជើង​ចាស់​ដទៃ​ទៀត​របស់ Man City ដូច​ជា David Silva, Gabriel Jesus និង Riyad Mahrez ដោយ Man City បាន​យកឈ្នះ Oxford ក្នុង​លទ្ធផល 3-0 ។

អ្នកចាត់ការ​ក្លិប លោក Pep បាន​លើក​ឡើង​ថា ៖«​គម្រោង​របស់ខ្ញុំ​គឺ​ឲ្យ​រូបគេ (Foden) នៅ​លេង​ទី​នេះ​១០​ឆ្នាំ​ទៀត ហើយ​ប្រសិនបើ​រូបគេ​អាច​នៅ​មែន​នោះ​គេ​អាច​នៅ​លេង​ជាប់ ។ ខ្ញុំ​មិនដឹង​ថា គេ​នឹង​ខ្លាំង​យ៉ាងណា​ទៀត​ទេ​នៅ​ពេល​នោះ​» ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ