ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ក្លាយជា​កីឡាករ​ទី​៣បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ក្លាយទៅជា​កីឡាករ​ទី​បី ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​លេង​បាន​៧០០​ប្រកួត​ឱ្យ​ក្លិប​អ្នកមាន​បុណ្យ Barcelona បន្ទាប់​ពី​កីឡាករ…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ក្លាយទៅជា​កីឡាករ​ទី​បី ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​លេង​បាន​៧០០​ប្រកួត​ឱ្យ​ក្លិប​អ្នកមាន​បុណ្យ Barcelona បន្ទាប់​ពី​កីឡាករ Xavi និង Iniesta ។

ក្រោយ​ការ​ប្រកួត​ជាមួយនឹង Girona កីឡាករ​អា​ហ្ស​ង់​ទី​ន Messi បាន​ក្លាយទៅជា​កីឡាករ​ទី​បី ក្រោយ Xavi និង Iniesta ក្នុង​ការ​លេចមុខ​ក្នុង​ការ​ប្រកួត​ក្នុង​ក្លិប​ចំនួន​៧០០​ដង ។ រូបគេ​គឺជា​កីឡាករ​លេចធ្លោ​ម្នាក់ ដែល​បាន​ពាន​សរុប​៣៣ ដូច​ជា ពាន La Liga ៩​ពាន​, Champions League ៤ និង​ពាន Copas del Rey ៦ ។

ម្ចាស់​ពាន Ballon d’Or ចំនួន​៥​លើក​រូប​នេះ​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំមុខ​គេ​នៅ Barcelona ផង​ដែរ នៅ​ក្នុង​រដូវ​កាល​បី​ផ្សេង​គ្នា តែ​រូបគេ​មិន​ទាន់​ដល់​កម្រិត Xavi នៅឡើយ​ទេ បើ​និយាយ​ពី​ចំនួន​​លេង​នៃ​ការ​ប្រកួត​នៅ Barcelona ព្រោះ Xavi បាន​លេង​ចំនួន​៨៦៩​ដង ក្នុង​ពេល​ដែល​នៅ Barcelona អស់​រយៈពេល​១៧​ឆ្នាំ​កន្លង​មកនេះ ។

ជា​ការ​ពិត​ណាស់ Messi នឹង​មិន​ឈប់​ត្រឹមហ្នឹង​ទេ រូបគេ​រំពឹង​ទទួល​បានការ​ស៊ុត​បញ្ចូល​ទី​គម្រប់​៤០០​គ្រាប់​នៅ La Liga ក្នុង​រដូវ​កាល​នេះ ខណៈ​មក​ដល់​ពេល​នេះ​គេ​រកបាន​៣៨៨​គ្រាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ