ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ប្រៀប​បាន​នឹង​មនុស្ស​រស់នៅ​ក្នុង​គុក​ធ្វើ​អំពី​មាស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​អ៊ី​តា​លី​ចូល​និវត្តន៍ Dani Osvaldo បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​ព្យួរ​ស្បែកជើង​នៅ​អាយុ​ក្មេងខ្ចី​ថា មក​ពី​មិន​ចង់​ឲ្យ​ដូច​ជើង​ខ្លាំង Lionel Messi…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​អ៊ី​តា​លី​ចូល​និវត្តន៍ Dani Osvaldo បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​ព្យួរ​ស្បែកជើង​នៅ​អាយុ​ក្មេងខ្ចី​ថា មក​ពី​មិន​ចង់​ឲ្យ​ដូច​ជើង​ខ្លាំង Lionel Messi ។ គេ​ហ៊ាន​ថា Messi គ្មាន​សេរីភាព ហើយ​ប្រៀប​បាន​នឹង​រស់នៅ​ក្នុង​គុក​ធ្វើ​អំពី​មាស ។

អតីត​កីឡាករ​របស់​ក្លិប Boca Juniors, Juventus និង Roma បាន​សម្រេចចិត្ត​ចូល​និវត្តន៍​នៅ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ទៅ​បង្កើត​ជា​ក្រុម​តន្ត្រី​រ៉ក ក្រៅពី​ជំនាញ​របស់​ខ្លួន ។ នេះ​ក៏​ព្រោះតែ​បាល់ទាត់​លែង​ជា​មុខរបរ​សម្រាប់​រូបគេ​ហើយ ។

មូលហេតុ​នៅ​ពី​ការ​សម្រេចចិត្ត​បែប​នេះ គឺ​មក​ពី Osvaldo មិន​ចង់​ឲ្យ​ដូច Messi ។ គេ​បាន​និយាយ​ថា ៖«​តើ​ខ្ញុំ​ចង់​ដូច Messi ទេ? ទេ​! ខ្ញុំ​ចង់​លេង​ដូច​គាត់ តែ​គាត់​គ្មាន​សេរីភាព​ទេ ។ គាត់​ប្រៀប​បាន​នឹង​កំពុង​រស់នៅ​ក្នុង​គុក​ធ្វើ​ពី​មាស ។ គាត់​មិន​អាច​ដើរទៅ​ណា និង ផឹក​អ្វី​ឲ្យ​បាន​ស្ងប់ស្ងាត់​នោះ​ទេ ។ ប្រហែលជា​គាត់​មិន​ខ្វល់​ពី​រឿង​នេះ​ទេ តែ​ខ្ញុំ​ខ្វល់​» ។

Osvaldo បាន​បន្ត​ថា ៖«​នេះ​បើ​ទោះបីជា​គាត់​ទិញ​ទូរទស្សន៍​ធំ​ជាងគេ​លើ​លោក​មក​ដាក់​ផ្ទះ ក៏​ប្រហែលជា​គ្មាន​ពេល​មើល​ទេ ។ ប្រហែលជា​គាត់​ជិះ Ferrari ទៅ​ទាត់​បាល់ ខណៈ​ដែល​តារាង Barcelona នៅ​ជិត​កន្លែង​ដែល​គាត់​រស់នៅ​» ។ តើ​លោក​អ្នក​គិត​ដូច Osvaldo ដែរ​ឬទេ? តើ Messi ពិតជា​គ្មាន​សេរីភាព​មែនឬ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ