ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដែលមានឥទ្ធិពលខ្លាំង​ហើយ… ទើបធ្វើចឹងបាន​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ មន្ត្រី​រដ្ឋ​​​បាល​ព្រៃឈើ​ក្រចេះ​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​នឹង​​កសាង​សំណុំ​រឿងលើករ​ណី​បង្ក្រាប​ទូក​ឈើ​ល្មើសច្បាប់​មួយ​គ្រឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ​ដោយ​មាន​លួច​ផ្ទុក​ឈើ​ជាង​១០​ម៉ែត្រ​គូប និង​ជា​ប្រភេទ​​ឈើ​លេខ​​២ ។ ក្នុងប្រតិបត្តិការនេះ ​ចូលរួមពី​ក្រុម​មន្ត្រី​ជំនាញ​ និងដឹកនាំ​​​ដោយ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​​ខេត្តផង​ដែរ​…

ខេត្តក្រចេះ ​៖ មន្ត្រី​រដ្ឋ​​​បាល​ព្រៃឈើ​ក្រចេះ​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​នឹង​​កសាង​សំណុំ​រឿងលើករ​ណី​បង្ក្រាប​ទូក​ឈើ​ល្មើសច្បាប់​មួយ​គ្រឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ​ដោយ​មាន​លួច​ផ្ទុក​ឈើ​ជាង​១០​ម៉ែត្រ​គូប
និង​ជា​ប្រភេទ​​ឈើ​លេខ​​២ ។

ក្នុងប្រតិបត្តិការនេះ ​ចូលរួមពី​ក្រុម​មន្ត្រី​ជំនាញ​ និងដឹកនាំ​​​ដោយ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​​ខេត្តផង​ដែរ​ ធ្វើឡើងកាល​ពីយប់ថ្ងៃទី​២៥ កញ្ញា ស្ថិតនៅ​កណ្តាល​ដង​ទន្លេមេគង្គ​ ត្រង់ចំណុច​ឃុំ​ថ្ម​គ្រែ ស្រុ​កិ​ត្រ​បុរី ។

ទោះ​ជា​បែប​នេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​​ម្ចាស់​ឈើ​ ដែល​ធ្វើ​អាជីវកម្ម​ដឹក​​តាម​ទូក​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះទេ​ថា តើ​​ជា​មេ​ឈ្មួញ​រូប​ណា​នៅឡើយ​ ។​ ប៉ុន្តែ​ក្រុម​មន្ត្រី​អះអាង​ថា ក្រោយ​ពី​​ការ​ចាប់​បង្ក្រាប​ទូក​ឈើ​មួយ​គ្រឿង​នេះ​ហើយ ​បាន​នាំ​មក​រក្សា​ទុក និង​រង់ចាំ​ការ​ស្រាវជ្រាវ​រក​​ម្ចាស់​​នៅ​ពេល​​ក្រោយ​ ។

បើតាម​ព្រះរាជ​អា្ញ​រ​រង​អម​សាលាដំបូង​ខេត្ត ​បានឱ្យ​ដឹង​​ថា មិន​មាន​ជន​ណា​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​​ករណី​បង្ក្រាប​ទូក​ឈើ​មួយ​គ្រឿង​នេះ​ទេ​ ​ដោយសារស្ថានភាព​ពេល​នោះ មនុស្ស​ទាំង​អស់​បាន​គេចខ្លួន ​ពេល​សមត្ថកិច្ច​​ចុះ​​បង្ក្រាបនោះ ​។

មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​​ច្បាស់​ថា ទូក​ឈើ​មួយ​គ្រឿង​ ដែល​មាន​ផ្ទុក​ឈើ​ជាង​១០​ម៉ែត្រ​​គូប​​នេះ មាន​ប្រភព​ដឹក​ជញ្ជូន​ចេញពី​ខាង​ណា និង​នាំ​ឆ្ពោះទៅ​លក់​នៅ​ទីណាឱ្យ​​ប្រាកដ​ទេ​ ។ តែបើ​តាម​សេចក្តី​រាយការណ៍​នានា​​ថា ទូក​ឈើ​មួយ​គ្រឿង​នេះ ​អាច​ជា​របស់​មេ​ឈ្មួញ​ដែល​មានឥទ្ធិ​​ពល ទើប​​អាច​មាន​ល​ទ្ធ​​ភាព​យ៉ាងដូច្នេះ ។

អត្ថបទសរសេរ ដោយ