ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម​សំណព្វចិត្ត​មិត្ត​អ្នកគាំទ្រ​មេឃ​ខៀវ Man City នឹង​វិល​មក​វិញ​ឆាប់​ៗ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្រុម​មេឃ​ខៀវ Kevin De Bruyne អាច​នឹង​ចូល​លេង​វិញ​បាន​លឿន​ជាង​ការ​រំពឹង​ទុក…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែបម្រើ​របស់​ក្រុម​មេឃ​ខៀវ Kevin De Bruyne អាច​នឹង​ចូល​លេង​វិញ​បាន​លឿន​ជាង​ការ​រំពឹង​ទុក ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​របស់​រូបគេ ។

Kevin បាន​រង​របួស​ជង្គង់​នៅ​ពេល​ហ្វឹកហាត់​មុន​បើក​រដូវ​កាល ដែល​ត្រូវ​ចាក​ចេញពី​តារាង​ប្រហែល​៣​ខែ ។ នៅ​ពេល Manchester City ឈ្នះ Fulham កីឡាករ​ខ្សែបម្រើ​រូប​នេះ​បាន​ថត​វី​ឌី​អូ​របស់​ខ្លួន​និយាយ​ប្រាប់​ទៅ​ដល់​គូប្រកួត​ថា រូបគេ​នឹង​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈពេល​ខ្ទង់​៦​ស​ប្តា​ហ៍​ទៀត ។

នេះ​មាន​ន័យ​ថា Kevin អាច​នឹង​មានមុខ​នៅ​លើ​តារាង​វិញ ទាន់​ពេល​ប្រកួត​ជាមួយនឹង Manchester United នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ខាង​មុខ តែ​នេះ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះ Man City មិន​ទាន់​កំណត់ពេល​ឲ្យ​ជាក់លាក់​នៅឡើយ ។

ពេល​នេះ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ Roberto Martinez បាន​លើក​ឡើង​ថា Kevin នឹង​អាច​មក​លឿន​ជាង​ការ​រំពឹង​ទុក ។

លោក​ប្រាប់​នៅ​ក្នុង​សន្និសីទកាសែត​បាល់ទាត់ FIFA ក្នុង​ទីក្រុង​ឡុ​ង​ដ៍ កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ថា ៖«​វា​ជា​ភាព​ចៃដន្យ​មួយ​គួរ​ឲ្យ​ខ្លាច ​។ វា​តែងតែ​កើតឡើង ព្រោះ​បាល់ទាត់​គឺជា​កីឡាករ​ត្រូវ​ប៉ះពារ​គ្នា​។ អ្នី​ដែល​ជា​បញ្ហា​គឺថា តើ​គេ (Kevin) នៅ​ក្រៅ​តារាង​ដល់​ពេល​ណា ។ របាយការណ៍​ទាំងឡាយ​គឺ​ពិតជា​មាន​សង្ឃឹម​មក​វិញ​លឿន​ច្រើន​» ។

លោក​មានការ​ជឿជាក់​ថា Kevin អាច​ជា​សះស្បើយ ហើយ​ត្រឡប់​មក​លេង​វិញ​លឿន​ជាង​កីឡាករ​ផ្សេង​ៗ​ទៀត ដែល​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ