ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពក​.​សអា​ហ្ស​ង់​ទី​ន​នៅ​តែ​ទន្ទឹង​ចាំ​ស្តេចត្រាញ់ Lionel Messi វិល​វិញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ប្រធាន​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Claudio Tapia ជឿជាក់​ទាំងស្រុង​ថា Lionel Messi…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ប្រធាន​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Claudio Tapia ជឿជាក់​ទាំងស្រុង​ថា Lionel Messi នឹង​ត្រឡប់​មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ ។

ក្រោយ​ពី​ធ្លាក់​ចេញពី​ការ​ប្រកួត World Cup កីឡាករ​ជើង​ខ្លាំង Lionel Messi សម្រេចចិត្ត​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​មួយ​រយៈ ដោយ​មិន​ទាន់​បាន​ប្រាប់​ពី​ការ​សម្រេច​នៅ​ថ្ងៃ​អនាគត​នៅ​ឡើយ​ទេ ។ រូបគេ​នឹង​គ្មាន​មុខ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​អ៊ី​រ៉ា​ក់ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ថ្ងៃ​ទី​១២ ខែតុលា និង ជាមួយនឹង​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​ទី​១៦ ខែតុលា នោះ​ទេ ។

លោក Tapia បាន​ប្រាប់​សារព័ត៌មាន TyC Sports ថា ៖«​ខ្ញុំ​មិន​ស្ទាក់ស្ទើរ​ទេ​ក្នុង​ការ​គិត​ថា Messi នឹង​មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​វិញ ។ ពួក​យើង​បាន​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​អ្វី​ដែល​គេ​ចង់ ហើយ​ឈប់​សម្រាក​តាម​ពេល​ដែល​គេ​ចង់បាន ។ ពួក​យើង​នឹង​បន្ត​ធ្វើ​បែប​នេះ​តទៅ​ទៀត​»​។

លោក​បាន​បន្ត​ថា ៖«​ខ្ញុំ​ជឿជាក់​ថា Messi ស្រឡាញ់​អាវ​របស់​ក្រុម​ជម្រើសជាតិ ច្រើន​ជាង​នរណា​ទាំងអស់​ ។ ខ្ញុំ​មិន​បាន​កំណត់ពេល​ដែល​គេ​មក​វិញ​នោះ​ទេ​ ។ ពួក​យើង​នឹង​ឲ្យ​អ្វី​ៗ​ទៅ​តាម​ដំណើរ​។ យើង​មិន​អាច​ប្រញាប់​បាន​នោះ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អាយុ​៣១​ឆ្នាំ Messi ដែល​ពាក់​អាវ​លេខ​១០ បាន​ស៊ុត​បញ្ចូល​ទី​៦៥​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​១២៨​ដង តាំងពី​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដំបូង​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០០៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ