ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ទៅ​សាលាដំបូង​ខេត្ត​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ពាក់​ព័​ន្ឋ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ស្ត្រី​ជនជាតិ​ចិនម្នាក់​​បណ្តាល​ឲ្យ​ដួល​រង​របួស​) កាលពី​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ចំណុច​ចំណោទ​អន្លង់​ក្រពើ ស្ថិត​នៅ​ភូមិ​២ សង្កាត់​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ពាក់​ព័​ន្ឋ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ស្ត្រី​ជនជាតិ​ចិនម្នាក់​​បណ្តាល​ឲ្យ​ដួល​រង​របួស​) កាលពី​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ចំណុច​ចំណោទ​អន្លង់​ក្រពើ ស្ថិត​នៅ​ភូមិ​២ សង្កាត់​៣ ក្រុង​ខេត្ត ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​២៥ ​កញ្ញា​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​។

ជនសង្ស័យ​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ លី ជា​សាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ធ្វើការ​ក្នុង​ម៉ាត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​បើក​ម៉ូតូ​)  ២-​ឈ្មោះ យន់ ភារៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ស្រុក​កំពង់ត្រាច ខេត្តកំពត ( ជិះ​ក្រោយ​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ ) និង​៣-​ឈ្មោះ កុយ ជង់​ហួរ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​រត់គេច​ខ្លួន​)​។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន កាបូបស្ពាយ​ចំហៀង​១ ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក SAMSUNG ម៉ូតូ​១​គ្រឿង ម៉ា​កនិច ពណ៌​ស គ្មាន​ស្លាក​លេខ ( ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។

យោង​តាម​ប្រភព​ពី​លោក​វរ​សេនី​យ៍ឯក ស៊ុត សំ​អុ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយ​ដឹង​ថា ជនសង្ស័យ​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​១​គ្រឿង ពណ៌​ស បាន​ធ្វើ​សកម្មភាព ឆក់​កាបូប​របស់​ស្ត្រី​ម្នាក់​ជា​ជន​រង​គ្រោះ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​ជាមួយ​មិត្ត​ប្រុស តាម​ផ្លូវ​ឆ្ពោះទៅ​កន្លែង​ស្នាក់​នៅ​ចំណោទ​រ៉ា ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេល​ដែល​ជនសង្ស័យ​លូកដៃ​ឆក់​យក​កាបូប ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​គ្នា បណ្តាល​ឲ្យ​ដួល​ម៉ូតូ ពេល​នោះ​ជនសង្ស័យ​បាន​គេចខ្លួន ដោយ​បន្សល់​ទុក​ម៉ូតូ​ធ្វើ​សកម្មភាព នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ទទួល​បាន​ព័ត​មាន​ខាងលើ​ភ្លាម មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរបាល​ខេត្ត ឲ្យ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២​នាក់ ជា​បន្តបន្ទាប់ រីឯ​ជនសង្ស័យ ០១​នាក់​ទៀត រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន ។

បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ខាងលើ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​នា​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ