ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola បោះពាក្យ​ទៅ​អ្នក​ដែល​រិះគន់ Gundogan ម៉ា​ចាស់ដៃ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​មេឃ​ខៀវ Pep Guardiola បាន​អះអាង​ថា កីឡាករ…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​មេឃ​ខៀវ Pep Guardiola បាន​អះអាង​ថា កីឡាករ Gundogan គឺជា​កីឡាករ​ល្អ​មិនធម្មតា ក្រោយ​ពេល​ខ្សែបម្រើ​រូប​នេះ​ចេញ​ឬ​ទ្ធិ​នៅ​ក្នុង​ការ​ប្រកួត​រវាង Manchester City និង Cardiff បាន​លទ្ធផល​ឈ្នះ 5-0 កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​នេះ ។

លទ្ធផល​ជោគជ័យ​មួយ​នេះ គឺ​ធ្វើ​ឲ្យ​ក្រុម Man City អាច​ងើបមុខ​រួច ក្រោយ​ពី​ចាញ់​ការ​ប្រកួត​វគ្គ​បើក​ឆាក Champions League ជាមួយនឹង​ក្រុម Lyon ក្នុង​លទ្ធផល 2-1 ។ នៅ​ក្នុង​ការ​ប្រកួត​នោះ Gundogan ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ដោយសារ​តែ​លេង​មិនសូវ​បាន​ល្អ ។

គ្រាន់តែ​ឈ្នះ Cardiff ភ្លាម គ្រូបង្វឹក​ក្រុម Man City លោក Guardiola ចេញ​មុខការ​ពារ​ឈ្មោះ​របស់ Gundogan វិញ​ភ្លាម ។ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត​ក្រោយ​ការ​ប្រកួត​ថា ៖«​សូមកុំ​ភ្លេច​ថា នៅ​ពេល​យើង​វាយតម្លៃ​កីឡាករ​ណា​ម្នាក់ យើង​ត្រូវ​វាយតម្លៃ​រួម​ជាមួយនឹង​កីឡាករ​១០​នាក់​ទៀត ។ ពេល​ខ្លះ​ក្រុម​ទាំងមូល​លេង​មិនសូវ​បាន​ល្អ ឬ​ក៏​នរណា​ម្នាក់​ក្នុង​ក្រុម​លេង​ធ្លាក់​ជើង ។ នៅ​ពេល​ម្នាក់​លេង​ល្អ​ក្រុម​ក៏​លេង​បាន​ល្អ​ដែរ​» ។

លោក Pep ក៏​បាន​បន្ត​ថា ៖«​នៅ​ពេល​ក្រុម​លេង​មិនសូវ​បាន​ល្អ​ស្មើ​ជើង ខ្ញុំ​មិន​ថា​គាត់​ម្នាក់​លេង​មិនល្អ​នោះ​ទេ​» ។

លោក​ក៏​បាន​អះអាង​ទៀត​ថា ការ​លេង​របស់ Gundogan មិន​អន់​ដល់​ថ្នាក់​ដូច​គេ​រិះគន់​នោះ​ទេ គ្រាន់តែ​មិនល្អ​ខ្លាំង​កប់​លេខ ។ សម្រាប់​ការ​ប្រកួត​ជាមួយនឹង Cardiff កន្លង​មក​ថ្មី​ៗ​នេះ លោក​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​លេង​របស់​រូបគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ