ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មើលឃើញ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​កំពុង​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ថា គម្រោង​វិនិយោគ ឬ​ក៏​បំណង​វិនិយោគ​ក្នុង​វិស័យ​​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់​ប្រទេស​ចិន​មានការ​លូតលាស់​យ៉ាង​រឹង​មាំ​ក្នុង​អំឡុង​ពេល​៨ ខែ​ដំបូង​នា​ឆ្នាំ​២០១៨​នេះ ។ គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កែទម្រង់​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា ចាប់​ពី​ខែមករា​ដល់​ខែសីហា​កន្លង​មក…

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ថា គម្រោង​វិនិយោគ ឬ​ក៏​បំណង​វិនិយោគ​ក្នុង​វិស័យ​​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់​ប្រទេស​ចិន​មានការ​លូតលាស់​យ៉ាង​រឹង​មាំ​ក្នុង​អំឡុង​ពេល​៨ ខែ​ដំបូង​នា​ឆ្នាំ​២០១៨​នេះ ។

គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កែទម្រង់​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា ចាប់​ពី​ខែមករា​ដល់​ខែសីហា​កន្លង​មក ការ​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​ទាំងនេះ​បាន​កើន​ឡើង​ដល់​ទៅ ៦៩,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

វិស័យ​អេ​ឡិច​ត្រូ​និក និង​ព័ត៌មាន​មើលឃើញ​ការ​វិនិយោគ​កើនឡើង​ដល់​ទៅ​១៣៣,៩% បន្ទាប់​ពី​នោះ​គឺ​វិស័យ​ថាមពល​ថ្មី កើនឡើង ៨៩,៩% និង​វិស័យ​វត្ថុ​ធាតុ​ថ្មី​ៗ កើនឡើង​បាន ៦៨%​ជាដើម ។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​ផលិត​ឧបករណ៍​ថ្នាក់ខ្ពស់ ការ​ការពារ​បរិស្ថាន និង​បច្ចេកវិទ្យា​ជីវសាស្ត្រ មើលឃើញ​គម្រោង​វិនិយោគ​កើនឡើង​២៩,១%, ២៣,៤% និង​៨,៨% រៀង​គ្នា​ផង​ដែរ ។

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា ការ​ប្តេជ្ញា​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ល្អ​ប្រសើរ​ឡើង ខណៈ​ដែល​ប្រទេស​ចិន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ដែល​មានការ​ជំរុញ​ដោយ​ការ​បង្កើត​ថ្មី ខិតខំ​ស្រាវជ្រាវ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​សំខាន់​ៗ និង​គាំទ្រ​ដល់​ការ​ខិតខំ​របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា ។

កាលពី​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ ប្រទេស​ចិន​មាន​គម្រោង​វិនិយោគ​ថ្មី​ៗ​សរុប​កើនឡើង​៤,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ឬ​កើនឡើង​១,៤% បើ​ធៀប​នឹង​៧​ខែ​ដំបូង​នា​ឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ