ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿន​ទៅ​ពន្លះ​បង្គោល​ស្លាកចរាចរណ៍​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ រង​របួស​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណ​:​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ត្រង់​ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ចរាចរណ៍​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ខ្ទេច​ទាំង​ម៉ូតូ និង​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ រង​របួស​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណ​:​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ត្រង់​ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ចរាចរណ៍​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ខ្ទេច​ទាំង​ម៉ូតូ និង​ស្លាប់​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ជាប់​នឹង​របង​ផ្ទះសំណាក់​គ្រូ ទល់មុខ​អនុ​វិទ្យាល័យ​ប​រយ៉ា​ខា ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ប​រយ៉ា​ខា បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉​ន ប៊ុ​ន​ណាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ បាត់ដំបង ១I-៧៩១៦ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បំរុង​ទៅ​ក្រុងប៉ៃលិន ដោយ​អត់​មាន​ពាក់មួក​សុវត្ថិភាព លុះដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ខាងលើ មិន​ព្រម​បន្ថយល្បឿន ហើយ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​ចរាចរណ៍​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​បោក​បែកក្បាល​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​តែ​ម្តង ។ រីឯ​ម៉ូតូ​បាន​ទទួល​រង​ការ​ខូចខាត​ទាំងស្រុង ត្រូវ​បាន​គេ​អូស​យក​ទៅ​ផ្ទះ ដើម្បី​ធ្វើការ​ជួសជុល​ឡើង​វិញ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ