ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនទែនតើហ៍​នេះ…ភ្ញាក់ដាច់ផ្ងារ ពេលលើកមងចាប់ត្រី​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ភ័យរន្ធត់​ស្ទើរ​លស់​ព្រលឹង បន្ទាប់​ពី​ប្រទះ​ឃើញ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​ជាប់​មង​របស់​គាត់ ដែល​បាន​ដាក់យក​ត្រី​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ​កញ្ញា នៅ​ក្នុង​ស្ទឹង​មេទឹកដែន​ជម្រក​សត្វ​ព្រៃ​​ភ្នំ​សំ​កុស ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ភ័យរន្ធត់​ស្ទើរ​លស់​ព្រលឹង បន្ទាប់​ពី​ប្រទះ​ឃើញ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​ជាប់​មង​របស់​គាត់ ដែល​បាន​ដាក់យក​ត្រី​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ​កញ្ញា នៅ​ក្នុង​ស្ទឹង​មេទឹកដែន​ជម្រក​សត្វ​ព្រៃ​​ភ្នំ​សំ​កុស ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាល​វែង ។ ម្ចាស់​មង​ដែល​ជាប់​ក្រពើ​នេះ​ ឈ្មោះ មឿ​នមីន និយាយ​​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា គាត់​បាន​ទៅ​រាយ​មង​ដាក់​ត្រី នៅ​ចំណុច​ខាងលើ រួច​ក៏​ទៅ​សម្រាក​នៅផ្ទះ ។

លុះ​ព្រលឹម​ឡើង រូប​គាត់​ក៏​ភ្ញាក់​ពី​ដំណេក​ដូច​ធម្មតា​ទៅ​ដោះ​មង ស្រាប់តែ​ឃើញ​មង​ញ័រ​រញ្ជួយ​ខ្លាំង ក៏​លើកទាញ​ឡើងគោក​ប្រទះ​ឃើញ​ជាប់​ក្រពើ​ដ៏​ធំ​មួយ​ក្បាល ទម្ងន់​ប្រហែល​ជាង​១០០​គីឡូក្រាម ។ ភ្លាម​ៗ​នោះ រូប​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់​ក្រពើ​មួយ​ក្បាល​នេះ ។

បុរស​ជា​កសិករ​រូប​នេះ​​និយាយ​ទៀត​ថា តាំងពី​រូប​គាត់​ដាក់​មង​រក​ត្រី​នៅ​ស្ទឹង​ខាងលើ​មក មិន​ដែល​ប្រទះ​ឃើញ​ក្រពើ​នោះ​ឡើយ តែ​ធ្លាប់​ឮ​ត​ៗគ្នា​ថា ស្ទឹង​មេទឹក​នេះ​ មាន​ធនធាន​ជីវចម្រុះ​ជា​ច្រើន​រាប់​ទាំង​ក្រពើ ត្រី កន្ធាយ​…​ផង​ដែរ ។ ក្រោយ​ពី​ការ​ចាប់ចង​ស្រួលបួល​ហើយ ក្រពើ១​ក្បាល​នេះ​ ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ ។ ពុំ​ទាន់​មានការ​សន្និដ្ឋាន​ឱ្យ​ដឹង​នៅឡើយ​ទេ​ថា ក្រពើ​នេះ​ជា​ក្រពើ​ធម្មជាតិ​រស់នៅ​ក្នុង​ស្ទឹង​នោះ​ឬ​ក៏​រួច​មកពីណា​ទេ តែបើ​តាម​ព័ត៌មាន​ថា ក្រពើ​នេះ​ជា​ពូជ​ក្រពើ​ភ្នំ ជា​សត្វ​កម្រ​បំផុត​និង​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ ។

ព័ត៌មាន​ទាក់ទិន​នឹង​ក្រពើ​ភ្នំ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រពើ​ភ្នំ​មួយ​ចំនួន​ត្រូវ​បាន​អង្គការ​រុក្ខជាតិ​និង​សត្វព្រៃ​អន្តរ​ជាតិ​(FFI) ជម្លៀស​ចេញពី​ស្ទឹង​អា​រ៉ែ​ង ខណៈ​ដែល​ក្រុមហ៊ុន​ចិន​មួយ​កំពុង​កាន់កាប់​គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​មួយនៅ​ទីនោះ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ។ ក្រពើ​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​៣០​ទៅ៤០​ក្បាល ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​ដែល​មាន​គ្រោះថ្នាក់​ទៅ​កាន់​តំបន់​ថ្មី ដើម្បី​អភិរក្ស តែ​ក្រុម​មន្ត្រី​បាន​លាក់បាំង​ដើម្បី​សុវត្ថិភាព​សត្វ​កម្រ​ទាំងនេះ ។

មន្ត្រី​អង្គការ​រុក្ខជាតិ​ និង​សត្វព្រៃ​អន្តរជាតិ បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុក កាលពី​ពេល​កន្លង​ទៅ​នេះ​ថា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ ​ចំពោះ​ក្រពើ​ភ្នំ​ដែល​ជា​សត្វ​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក អង្គការ​បាន​សម្រេច​ចេញ​ប្រកាស​ស្វែងរក​មូលនិធិ​ដើម្បី​ជម្លៀស​ក្រពើ​ភ្នំ​នេះ​ចេញ ហើយ​មក​ដល់​ពេល​នេះ​មូលនិធិ​គឺ​មាន​គ្រប់​គ្រាន់ ហើយ ក្រពើ​ភ្នំ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ដែរ ។ គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​នៅ​ស្ទឹង​អា​រ៉ែ​ង បើសិនជា​មាន​នឹង​អាច​ប៉ះពាល់​ដល់​ដែនជម្រក​និង​កន្លែង​បង្កាត់​ពូជ​របស់​ក្រពើ​ភ្នំ​ប្រមាណជា​៥​ភាគរយ និង​ប៉ះពាល​ដល់​អ្នក​ភូមិ​ចំនួន​៦ ។ ក្រពើ​ភ្នំ​មិន​អាច​នឹងរ​ស់បាន​នៅ​ក្នុង​ដែន​ជម្រក​ដែល​មាន​ផ្ទៃ​ទឹកធំ​ទូលាយ​បាន​ទេ ហើយ​វា​ក៏​គ្មាន​លទ្ធភាព​បង្កើត​សម្បុក​ពង​កូន​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ