ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​នេះ​ពិតជា​ចាប់​មិន​ចេះ​អស់​មិន​ចេះ​ហើយ​មែន​!

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​សំរោង​បាន​ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ កញ្ញា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល…

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​សំរោង​បាន​ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ កញ្ញា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ ពុធ សា​វ៉ែន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ នឹង​ម្នាក់​ទៀត​ឈ្មោះ រី រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​វាល​ធំ ឃុំ​ពាម​ឧ​ញ្ញា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ប៉ូលិស​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​បុរស​២​រូប​នេះ ដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​បណ្តាញ​មក​ថា ជន​ទាំង​២​នាក់​កំពុង​តែ​រក្សា​ទុក្ខ​នូវ​សារធាតុ​ញៀន​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​អធិការ​ក្រុង​សំរោង​បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ូលិស​សង្កាត់​កូន​គ្រៀល ចុះ​ធ្វើការ​បង្ក្រាប​នឹង​ឆែកឆេរ​នឹង​ផ្ទះ​ជនសង្ស័យ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​គ្រាប់​មេ​តំ​ហ្វេ​តា​មីន WY ចំនួន​៤១៨​គ្រាប់ នឹង​ម៉ា​ទឹកកក ICE ចំនួន​១​កញ្ចប់​ធំ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​សម្ភារ​សម្រាប់​ជក់ និង​វេច​ខ្ចប់​មួយ​ចំនួន​ត្រូវ​បាន​ដកហូត ។

ប៉ូលិស​បាន​បញ្ចា​ក់ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​យក​មក​អធិការ​ក្រុង​សំរោង​ដើម្បី​ធ្វើការ​សាកសួរ យោង​ទៅ​លើ​ការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​រកស៊ី​ជួញដូរ​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។យោង​ទៅ​លើ​វត្ថុ​តាង​ប៉ូលិស​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ប​ញ្ចូ​ន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ