ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​មួយ​គ្រួសារ​កាក់កប​នឹង​របរ​ចិញ្ចឹម​មាន់​លក្ខណ​:​ធម្មជាតិ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កន្លែង​ចិញ្ចឹម​មាន់​លក្ខណៈ​ធម្មជាតិ​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន​របស់​កសិករ​ម្នាក់​កំពុង​ទទួល​បាន​ផល​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយសារ មានពូជ​មាន់​ល្អ​ៗ មិនសូវ​កើត​មាន​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ក្នុង​មួយ​វគ្គ​ៗ​អាច​រកបាន​ប្រាក់​ចំណូល​ចាប់ពី​២​ទៅ​៣​លាន​រៀល ។ បុរស​ម្នាក់​ឈ្មោះ ស៊ិ​ម បូ​រ៉ា…

ខេត្ត​ប៉ៃលិន ៖ កន្លែង​ចិញ្ចឹម​មាន់​លក្ខណៈ​ធម្មជាតិ​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន​របស់​កសិករ​ម្នាក់​កំពុង​ទទួល​បាន​ផល​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយសារ មានពូជ​មាន់​ល្អ​ៗ មិនសូវ​កើត​មាន​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ក្នុង​មួយ​វគ្គ​ៗ​អាច​រកបាន​ប្រាក់​ចំណូល​ចាប់ពី​២​ទៅ​៣​លាន​រៀល ។

បុរស​ម្នាក់​ឈ្មោះ ស៊ិ​ម បូ​រ៉ា អាយុ​៣៧​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​មាន់​ស្រែ​ជា​លក្ខណៈ​ធម្មជាតិ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​បាន​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ ដោយ​ប្រពន្ធ​ជា​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ ប៉ា​ហ៊ី ។ ប្រភព​បន្ត​ទៀត​ថា គាត់​ចិញ្ចឹម​មាន់​ស្រែ​ចំនួន​៧០០​ក្បាល ដោយ​ក្នុង​នោះ​មាន​មាន់​ម្យ៉ាង គេ​ហៅ ហ្គិ​ច ដែល​ជា​ប្រភេទ​មាន់​បរទេស ។

ការ​ចិញ្ចឹម​មាន់​ស្រែ​នេះ​គាត់​រៀន​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត (You tube) រហូត​ដល់​ដឹង​ពី​របៀប​ចិញ្ចឹម​ទើប​បន្ទាប់​មក​ក៏​បើក​កន្លែង​ចិញ្ចឹម​មាន់​ខ្លូ​ន​ឯង​តែ​ម្តង​រួច​ទៅ​រៀន​បន្ត​នៅ​កសិដ្ឋាន​មួយ​កន្លែង ក្នុង​ខេត្តកំពង់ចាម ។ ការ​ចិញ្ចឹម​មាន់​ស្រែ​ទាំងនេះ​ដំបូង​គាត់​ត្រូវ​រក​ទីតាំង​សាងសង់​រោង​ព្រមទាំង​រក​ពូជ​មាន់​ល្អ​ៗ​មក​ដាក់​ចិញ្ចឹម​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​បានកូន​ល្អ​មិនសូវ​មាន​ជំងឺ​អ្វី​កើតឡើង ជា​ពិសេស​ត្រូវការ​អនាម័យ​ទ្រង់​ជា​ញឹកញាប់​បំផុត បើ​មិន​ឧស្សាហ៍​ទេ នោះ​មាន់​នឹង​កើត​ជំងឺ​ច្រើន ហើយ​ក៏​ឈឺ​ងាប់​ផង​ដែរ ។

គាត់​បញ្ជាក់​ថា ការ​ប្រកប​របរ​ចិញ្ចឹម​មាន់​ស្រែ​ពិតជា​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន ព្រោះ​លក់​បាន​ថ្លៃ​ដោយ​កាលពី​អំឡុង​ពេល​សែន​ក្បាលទឹក លោក​លក់​មាន់បាន​១​គីឡូក្រាម តម្លៃ​១៨០០០​រៀល ។ ប្រសិនជា​បោចរោម​រួច​លក់​បាន​តម្លៃ​២៥០០០​រៀល​ឯណោះ ។ លើស​ពី​នេះ​ក្នុង​មួយ​វគ្គ​ៗ​មាន​រយៈពេល​ចំនួន​៣​ខែល​ក់បាន​ថវិកា​ចំនួន​២​លាន​ទៅ​៣​លាន​រៀល​ដែរ ។ ហើយ​គាត់​រំពឹង​ទុក​ថា នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ អាច​នឹង​រក​ចំណូល​ពី​ការ​ចិញ្ចឹម​មាន់​ស្រែ​ច្រើន​ដែរ ។ តែ​គាត់​មិន​លក់​ចេញ​ទាំង​អស់នោះ​ទេ ដោយសារ​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ពូជ​មាន់​យក​ចិញ្ចឹម​បន្ត នៅ​តាម​ផ្ទះ​មួយ​ចំនួន​ទៀត តែបើ​លក់​ទាំងអស់​អាច​បាន​ច្រើន​បន្ថែម​ទៀត ។

គាត់​បញ្ជាក់​ថា របៀប​ចិញ្ចឹម​មាន់​នេះ​ដំបូង​គាត់​យក​ពងមាន់​ទៅ​ភ្ញាស់​ក្នុង​ទូ​ម៉ាស៊ីន​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ទើប​ញាស់ បន្ទាប់​មក​យក​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ រួច​យក​ទៅ​ដាក់​ក្នុង​ទូ​កំ​ដៅ​ជំនួស​មេមាន់ ព្រមទាំង​ឲ្យ​ចំណី​ស៊ី ដោយ​ដាក់​តាម​អាយុកាល​របស់​កូន​មាន់​ទៅ​តាម​ទូ​នីមួយ​ៗ ។ សម្រាប់​កូន​មាន់​តូច​ៗ​ដាច់​ចំណី​ឱ្យ​ស៊ី រយៈពេល​មួយ​ខែ គឺ​ឲ្យ​ចំណី​ដូច​មាន់​ធំ​ដែរ ដោយ​ចំណី​មាន់​ទាំងនោះ​មាន​ដូច​ជា គ្រាប់ពោត ម្ហូបអាហា​ផ្ទះបាយ​លាយ​ឲ្យ​ស៊ី​បន្តិច​ម្តង​ៗ ហើយ​អាច​ចាប់​លក់​បាន​ក្នុង​រយៈពេល​៣​ខែ​កន្លះ ដោយ​មាន់​មួយ​ក្បាលមាន​ទម្ងន់​ចាប់ពី​មួយ​គីឡូ​កន្លះ​ឡើង​ទៅ ។

ជាមួយ​គ្នា​នេះ​ដែរ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​អាកាសធាតុ​អាច​ឲ្យ​មាន់​មាន​ជំងឺ​ផ្សេង​ៗ ។ ប៉ុន្តែ​អាច​ធ្វើការ​ពិនិត្យ​ឲ្យ​ដិត​ដល់​ព្រមទាំង​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង គឺ​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ តែ​ដោយសារ​គាត់​មើលថែ​ដិត​ដល់​អត់​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ