ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​គាស់​ទម្លុះ​សុខ​ៗ​ស្រាប់តែ​…ចុងក្រោយចាប់ជាប់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​បាន​និយាយ​ថា ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ក្នុង​ចំ ណោ​ម​គី្ន​គ្នា​៣​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​ហិប​បច្ច័យ​ពុទ្ធបូជា​ដែល​គណៈកម្មាធិការ វត្ត​បាន​រៀបចំ​ដាក់​ទុក​នៅ​មុខ​ដងទង់​លើ​កំពូលភ្នំ​សំបុក តែ​ធ្វើ​សកម្មភាព​លួច​មិន​បាន​សម្រេច ដោយ​ត្រូវ​ព្រះសង្ឃ​ឃើញ​ទាន់ គឺ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​បាន​និយាយ​ថា ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ក្នុង​ចំ ណោ​ម​គី្ន​គ្នា​៣​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​ហិប​បច្ច័យ​ពុទ្ធបូជា​ដែល​គណៈកម្មាធិការ វត្ត​បាន​រៀបចំ​ដាក់​ទុក​នៅ​មុខ​ដងទង់​លើ​កំពូលភ្នំ​សំបុក តែ​ធ្វើ​សកម្មភាព​លួច​មិន​បាន​សម្រេច ដោយ​ត្រូវ​ព្រះសង្ឃ​ឃើញ​ទាន់ គឺ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព ។

ជនសង្ស័យ​ដែល​ជា​ចោរ​ដៃ​ឆៅ​វ័យក្មេង​រូប​នេះ​ឈ្មោះ​ថា​ន ទុ​ច ហៅ​ចាប អាយុ​១៩​ឆ្នាំ រស់ នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ក្បែរ និង​រម​នី​យ​ដ្ឋា​ន​ភ្នំ​សំបុក ។

នាយ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​លោក​ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើត ហេតុ​ទី​២៣ ខែកញ្ញា​នេះ ជនសង្ស័យ​ម្នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស​ម្តៅ​ឡើង​ទៅ​លើ​កំពូលភ្នំ ។ ពេល​ទៅ​ដល់​រូបគេ​បាន​បបួល​ក្មេង​ឃ្វាលគោ​ពីរ​នាក់​ទៀត​ឲ្យ​ទៅ​លួច​យក​ហិប​បច្ច័យ​ពុទ្ធបូជា​ដែល​ដាក់​នៅ​ពីមុខ​ដងទង់​នៅ​លើ​កំពូលភ្នំ ។
នៅ​ពេល​លួច​បាន​ហិប​ជនសង្ស័យ​បាន​យក​ហិប​នោះ​មក​គាស់​សោ ដើម្បី​យក​លុយ​តែ ក៏​ត្រូវ​បាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​បាន​និមន្ត​មក ក៏​ឃើញ​ទាន់ ។ ពេល​នោះ​មានការ​ស្រែក​ឆោឡោ​ពី​ព្រះសង្ឃ​ជនសង្ស័យ និង​បក្សពួក បាន​រត់គេច​ខ្លួន​ចុះ​មក​ជើងភ្នំ តែ​ដោយ​ការ​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ហិប​យក​លុយ​របស់​ពួក​គេ​មិន​បាន​សម្រេច​នោះ​ទេ ។

លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​បណ្តឹង​រាយការណ៍​មក នគរបាល​ពី​គណកម្មការ​ការ​វត្ត​កម្លាំង​នគរបាល​ក៏​បាន​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​នេះ​បាន​នៅ និង​ផ្ទះ​របស់​គេ ដែល​មា​នទី​តាំងនៅ​ក្បែរ​ភ្នំ និង​ក៏​បាន​ឆែកឆេរ​រក​ឃើញ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​យ៉ាង មុត ចំនួន​២​ដើម​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ