ខេត្តក្រចេះ ៖ បុរសល្មោភកាមអាយុ៥៥ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ តែមិនបានសម្រេច(ដោយមិនបានស៊ីជម្រៅ) ហើយត្រូវនគរបាលស្រុកចិត្របុរីចាប់ខ្លួនទៅតាមបណ្តឹងរបស់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ កាលពីព្រឹកថ្ងៃទី២២ កញ្ញា ។
នគរបាលស្រុកចិត្របុរីបានឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ឡុច ស៊ុយ អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីអាយុ៤ឆ្នាំ ដែលមានផ្ទះនៅក្បែរគ្នា ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅលើផ្ទះរបស់ក្មេងស្រីរងគ្រោះ ក៏ឃើញនាងនៅម្នាក់ឯង ។ ពេលនោះ ជនសង្ស័យបានចាប់នាងសម្រាតខោ និងបានស្រាតខោខ្លួនឯង ហើយបានយកប្រដាប់ភេទខ្លួនទៅ
ញុលពីលើប្រដាប់ភេទក្មេងស្រី ។
ប្រភពបន្តថា ពេលកំពុងធ្វើសកម្មភាព ត្រូវក្មេងស្រីបានស្រែកឈឺយំ ហើយជននេះឃើញសភាពការ មិនស្រួលក៏បញ្ឈប់ដោយចុះត្រឡប់ទៅផ្ទះវិញធ្វើជាមិនដឹងរឿងវិញ ។ តែយ៉ាងណា ក្មេងស្រីរងគ្រោះក៏បានយករឿងទៅប្រាប់នាង ហើយម្តាយបានមកដាក់ពាក្យបណ្តឹងដល់នគរបាលមូលដ្ឋានឱ្យឃាត់ខ្លួតែម្តង ។
ចែករំលែកព័តមាននេះ