ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់២ថ្ងៃជាប់គ្នាលើ​ផ្លូវដែកតែ១…ដល់ថ្នាក់អាជ្ញាធរ​​​អំពាវនាវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ច​រាចរណ៍​លើ​ផ្លូវ​រថភ្លើងបាន​កើត​មាន​ផ្ទួន​ៗ២​ដង​ក្នុង​ចំណុច​ភូមិតែ​មួយ ដែល​ កាលពី​ព្រឹក​ថ្ងៃ​២២ ខែកញ្ញា រថភ្លើង​បាន​កៀរ​បុរសរើស​អេ​ត​ចាយ​ម្នាក់​រង​របួស និង​នៅ​រសៀល​ថ្ងៃ​២៣ ខែកញ្ញា រថភ្លើង​ក៏​បុក​រថយន្ត​ស្ទូច…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ច​រាចរណ៍​លើ​ផ្លូវ​រថភ្លើងបាន​កើត​មាន​ផ្ទួន​ៗ២​ដង​ក្នុង​ចំណុច​ភូមិតែ​មួយ ដែល​ កាលពី​ព្រឹក​ថ្ងៃ​២២ ខែកញ្ញា រថភ្លើង​បាន​កៀរ​បុរសរើស​អេ​ត​ចាយ​ម្នាក់​រង​របួស និង​នៅ​រសៀល​ថ្ងៃ​២៣ ខែកញ្ញា រថភ្លើង​ក៏​បុក​រថយន្ត​ស្ទូច ។ ហេតុការណ៍​ខាងលើ កើតឡើង​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​
ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​តមុខ​បុរី​ធី​ធី និង​មុខ​បុរី​ហ៊ុយ​ឡេ​ង ។

តាម​ប្រភព​ព័ត៌មាន​ថា កាលពី​ព្រឹក​ថ្ងៃ​២២ ខែកញ្ញា ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​នៅ​វេលា​ម៉ោង ជាង​១១​ព្រឹក ខណៈ​បុរស​ចំណាស់​ម្នាក់​អាយុ​៧២​ឆ្នាំ កំពុង​ដើរ​រើស​អេ​ត​ចាយ​ក្បែរផ្លូវ​រថភ្លើង ក៏​ត្រូវ​រថភ្លើង​ដែល​បើកបរ​មក​ពី​ខាងកើត​ កៀរ​ដួល​រង​របួស​ក្បាល​នៅ​មុខ​បុរី​ធី​ធី​។ ការ​ពិត​អ្នក​ខុស​មិនមែន​រថភ្លើង​ទេ តែ​អ្នក​ដើរ​ក្បែរ​ផ្លូវដែក​ដែល​ខុស ។

ជន​រង​គ្រោះ​ឈ្មោះ ឈួ​ន រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​មនុស្ស​ថ្លង់​ទើប​មិន​ឮ​ស្នូរ​រថភ្លើង​ឬ​សំឡេង​ស៊ី​ផ្លេ​ពី​ចម្ងាយ ។ដោយឡែក នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា រថភ្លើង​បាន​បុក​រថយន្ត​ស្ទូច​១​គ្រឿង​ដែល​កំពុង​បើក​ឆ្លងកាត់​ផ្លូវដែក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ។ ករណី​ទី​២​នេះ​ត្រូវ​បាន​នគរបាល​ចរា ចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា ពុំ​មាន​អ្នក​រង​របួស​ទេ ដោយសារ​រថភ្លើង​បើក​យឺត ហើយ​រថយន្ត​ស្ទូច​បាន​ត្រឹមតែ​ផ្អៀង​បន្តិច​ប៉ុណ្ណោះ ព្រោះ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ។

ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ កុំ​ឲ្យ​កើត​មាន​ដដែល​ៗ​តទៅ​ទៀត ពេល​នេះ​អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ម្ចាស់​បុរី​នីមួយ​ៗ ត្រូវ​ដាក់​សន្តិសុខ​យាម​តាម​ចំណុច​ផ្លូវ​ចូល​ដែល​ឆ្លងកាត់​ផ្លូវដែក​ដើម្បី​ធ្វើ​ចរាចរណ៍ ឬ​ហាមឃាត់​អ្នក​ធ្វើ​ដំណើ​ពេល​មាន​រថភ្លើង​ឆ្លងកាត់ ៕

អត្ថបទសរសេរ ដោយ