ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​មុខសញ្ញា​ជូ​ញ​ដូរ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៧​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់ ដែល​ពាក់ព័ន្ធ​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​បង្ហាញ​មុខជា​សាធារណៈ​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ក្រោយ​ការ​បង្ក្រាប​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​ច្រើន​ផង​ដែរ​។…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់ ដែល​ពាក់ព័ន្ធ​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​បង្ហាញ​មុខជា​សាធារណៈ​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ក្រោយ​ការ​បង្ក្រាប​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​ច្រើន​ផង​ដែរ​។ ជនសង្ស័យ​ទាំង​៧​នាក់ រួម​មាន​៖ ១.​ឈ្មោះ ឃឿ​ន ស្រី​មិន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​(​ជួញដូរ​), ២.​ឈ្មោះ គៀត ប៊ុត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​(​ចែកចាយ​), ៣.​ឈ្មោះ រ៉ា​ក់ ណា​វី ភេទ​ស្រី អាយុ​២៩​ឆ្នាំ (​ស្រី​ស្នេហ៍​របស់​ជនសង្ស័យ គៀត ប៊ុត​), ៤.​ឈ្មោះ ឃឹម ចាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​(​ប្រើប្រាស់​), ៥.​ឈ្មោះ សុខ សៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៦.​ឈ្មោះ ហ៊ាំ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៧.​ឈ្មោះ សូត្រ តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​៣​នាក់​ចុង​ក្រោយ​នេះ​រស់នៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​(​ចែកចាយ​)​។

នគរបាល​ស្រុក​ថ្មពួក​ប្រាប់​ថា ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់​តាំងពី​រសៀល​ថ្ងៃ​ទី​២១ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ក្រោយ​អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​អនុលោម​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើ​ឡើង​៣​កន្លែង​ផ្សេង​គ្នា ក្នុង​ឃុំ​គោល​រមៀត និង​ឃុំ​បន្ទាយឆ្មារ​។ សមត្ថកិច្ច​ប្រាប់​ថា ដំបូង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៣​នាក់ (​ជនសង្ស័យ​ទី​៥,៦,៧) នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្ទាយឆ្មារ លុះ​សាកសួរ​បាន​ចម្លើយ​ក៏​ឈាន​ទៅ​ពួនស្ទាក់​ចាប់​បាន​ជនសង្ស័យ ដែល​ចែកចាយ​ថ្នាំ​ញៀន និង​ស្រី​ស្នេហ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ក្នុងភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត គឺ​ឈ្មោះ គៀត ប៊ុត និង រ៉ា​ក់ ណា​វី​។

ក្នុង​នោះ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​មាន​សារធាតុ​ញៀន ចំនួន​៥​កញ្ចប់​តូច និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ពណ៌​ផ្កាឈូក (WY)10​គ្រាប់ រុំ​ក្នុង​ក្រដាស់​ជូត​មាត់ បោះចោល​លើ​ដងផ្លូវ​ក្បែរ​កន្លែង​កើតហេតុ​។ លុះ​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ​របស់​ជនសង្ស័យ (​គៀត ប៊ុត​) រក​ឃើញ​ថ្នាំ​ញៀ​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ផ្កាឈូក​(WY) ចំនួន​៨​គ្រាប់ លាក់​ទុក​ក្រោម​កន្ទេល​ដេក និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​មាន​សារធាតុ​ញៀន​៣​កូន​ថង់​តូច ទុក​ក្នុង​ស្រោមដៃ លាក់​នៅ​នឹង​ជញ្ជាំង ដប​កែ​ច្នៃ​ជក់​ថ្នាំ​ញៀន​១ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ម្នាក់​ឈ្មោះ ឃឹម ចាន់​។

លុះ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​ស្ត្រី​មុខសញ្ញា​ជួញដូរ​ឈ្មោះ ឃឿ​ន ស្រី​មិន នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ពេល​ឆែកឆេរ​លំនៅ​ដ្ឋា​នរក​ឃើញ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ពណ៌​ផ្កាឈូក (WY) ៣​ថង់​ស្មើនឹង​៦០០​គ្រាប់ (​ខៀវ​៧​គ្រាប់​) ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​មាន​សារធាតុ​ញៀន​៦​កញ្ចប់​តូច លាក់​ទុក​ក្នុង​ធាងត្នោត ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ពណ៌​ផ្កាឈូក (W) ១​ថង់​ទៀត ចំនួន​១១​គ្រាប់ និង​កន្លះ​គ្រាប់​ច្រក​ក្នុង​បំពង់​បឺត​២​កំណាត់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​បំពង់​បឺត​១២​កំណាត់ រួម​ទាំង​ប្រាក់​បាត ប្រាក់​រៀល​មួយ​ចំនួន និង​ទូរស័ព្ទ​ចំនួន​១៩​គ្រឿង លាក់​ទុក​នៅ​ចង្ក្រាន​បាយ​។ លោក​វរសេនីយ៍ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​ប្រាប់​ថា ជនសង្ស័យ និង​វត្ថុ​តាង​ក្រោយ​សាកសួរ​បាន​កសាង​សំណុំរឿង ប​ញ្ជុ​ន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ