ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារ​វិស័យ​កសិកម្ម ដែល​លិចលង់​ដោយ​ទទឹក​ជំនន់​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តប​ទៅ​នឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ លិចលង់​ខូចខាត​ដល់​វិស័យ​កសិកម្ម និង​ដើម្បីរ​កល​ទ្ឋ​ភាព​ស្តារ​ឡើង​វិញ អាជ្ញាធរ​ខេត្តក្រចេះ បាន​នាំ​យក​ស្រូវពូជ​ទម្ងន់​ជាង​១០០​តោន ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ចិត្រ​បុរី​។ ស្រុក​ចិត្រ​បុរី…

ខេត្តក្រចេះ ៖ តប​ទៅ​នឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ លិចលង់​ខូចខាត​ដល់​វិស័យ​កសិកម្ម និង​ដើម្បីរ​កល​ទ្ឋ​ភាព​ស្តារ​ឡើង​វិញ អាជ្ញាធរ​ខេត្តក្រចេះ បាន​នាំ​យក​ស្រូវពូជ​ទម្ងន់​ជាង​១០០​តោន ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ចិត្រ​បុរី​។ ស្រុក​ចិត្រ​បុរី ជា​ស្រុក​មួយ​ដែល​មាន​វិសាលភាព​ធំ​ទូ​ទាយ និង​មាន​អត្រា​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ជាងគេ​។ ដោយសារ​ភូមិសាស្ត្រ​ស្រុក​នេះ​ស្ថិត​តាម​បណ្តោយ​ដង ទន្លេ​គ​ង្គ សម្បូរ​ដោយ​ដងអូរ​ដៃទន្លេ​បឹង និង​ព្រែក ទើប​ធ្វើ​ឲ្យ​តំបន់​នានា​នៅ​ក្នុងស្រុក​នេះ​មាន​អំណោយ ផល​ល្អ​លើ​វិស័យ​ក​សិ​ម្ម​។

ស្រុក​ចិត្រ​បុរី​បាន​ចែក​ចេញ​ញ​ជា​៨​ឃុំ ហើយ​ពលរដ្ឋ​ភាគច្រើន​នៅ​ស្រុក​នេះ បាន​ចាប់​យក​របរ​កសិកម្ម​ជា​របរ​ចម្បង​សម្រាប់​គ្រួសារ​។ ក្នុង​រដូវវស្សា​ទឹកធំ​ឆ្នាំ​នេះ​ទឹកជំនន់ បាន​ជន់​លិច​ស្ទើរ​គ្របដណ្តប់​លើ​ផ្ទៃដី​នៃ​ស្រុក​មួយ​នេះ​។ មន្ត្រី​នៃ​សាលាខេត្ត​ក្រចេះ​បាន​និយាយ​ថា បន្ទាប់​ពី​ស្ថានភាព​ទឹកជំនន់​ត្រូវ​បាន​ធូរស្រាល​វិញ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​លោក វ៉ា ថន អភិបាលខេត្ត និង​លោក​អភិបាលរង​ខេត្ត​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​២២ កញ្ញា បាន​នាំ​យក​ស្រូវពូជ​ទម្ងន់​១០០​តោន បែក​ចែក​នាំ​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ចំនួន​១.៣៣៦​គ្រួសារ​នៅ​តាម​បណ្តា​ឃុំ​ទាំង​ចំនួន​៨​ក្នុងស្រុក​ចិត្រ​បុរី​។​ក្រុម​មន្ត្រី​បាន​និយាយ​ថា ស្រូវពូជ​ទម្ងន់​១០០​តោន ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​នាំ​មក​ចែក​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ន​ន់​នេះ គឺ​មានពូជ​ស្រូវ​សែន​ក្រអូប អ៊ី​អ៊ែ​រ​៦៦ និង​ពូជស្រូវ​សែន​ពិដោរ​។

ដោយ​ក្នុង​១​គ្រួសារ​មាន​ផ្ទៃដី​ទំហំ​ចាប់ពី​កន្លះ​ហិ​កតា​ឡើង​ទៅ នឹង​ទទួល​បាន ពូជស្រូវ​៥០​គីឡូក្រាម​ឡើង​ដូច​គ្នា​។ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ស្រែ​ស្រូវ រស់នៅ​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី បាន​សម្តែង​ការ​សប្បាយចិត្ត និង​សាទរ​ជា​ខ្លាំង​ក្រោយ​ពី​ពួក​គាត់​ទទួល​បាន​នូវ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្តក្រចេះ​។ ដោយ​ពួក​គាត់​អំពាវនាវ​ស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​ស្តារ​ឡើង​វិញ​បន្ថែម​ទៀត​នូវ​ប្រព័ន្ធ​ធា​រា​សស្ត្រ​ដែល​លិចលង់ ក៏​ដូច​ជា​ផ្លូវលំ​ក្នុងភូមិ រួម​នឹង​អណ្តូងទឹក​សម្រាប់​ប្រើប្រាស់​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ