ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​ពាន់​នាក់​មក​មើល​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​ពាន់​នាក់​មក​មើល​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល ប្រាសាទអង្គរវត្ត​នា​ព្រលឹម​ស្រាង​ៗ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​នាំ​គ្នា​ថត​ផ្តិត​យក​រូបភាព​របស់​ថ្ងៃ​រះ​មួយ​នេះ​ជាមួយ​ប្រាសាទអង្គរវត្ត​ដ៏​ស្អាត​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​លើ​សកលលោក…

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​ពាន់​នាក់​មក​មើល​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល ប្រាសាទអង្គរវត្ត​នា​ព្រលឹម​ស្រាង​ៗ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​នាំ​គ្នា​ថត​ផ្តិត​យក​រូបភាព​របស់​ថ្ងៃ​រះ​មួយ​នេះ​ជាមួយ​ប្រាសាទអង្គរវត្ត​ដ៏​ស្អាត​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​លើ​សកលលោក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា សម​រាត្រី​នា​រដូវវស្សា​ឆ្នាំ​២០១៨​នេះ​នឹង​ត្រូវ រះ​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត នា​ព្រឹក​ព្រលឹម​ស្រាង​ៗ​ត្រូវ​នឹង​ថ្ងៃអាទិត្យ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​មក​ដល់​ហើយ ព្រមទាំង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់​ពាន់​នាក់ បើ​ប្រៀបធៀប ឆ្នាំ​២០១៧ ច្រើន​ជាង​មុន ។

បញ្ជាក់​ផង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​សម​រាត្រី (Equinox) តែងតែ​កើត​មាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើ​ង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើ​ង​នៅ​ខែកញ្ញា ។ សម​រាត្រី​ជា​វេលា​មួយ​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើ​ៗ​គ្នា ។ ក្រៅពី​នេះ​ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះ​ទៀត​យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ ។

ករណី​ពិសេស​នៅ​អង្គរវត្ត​វេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ​ព្រះអាទិត្យ​តែងតែ​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹក​ព្រលឹម​ស្រាង​ៗ ។ ចំពោះ​សម​រាត្រី​រដូវវស្សា​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ព្រះអាទិត្យ​នឹង​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល​ដែល​យើង​អាច​មើលឃើញ​ពី​ក្លោ​ង​ទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ក្លោ​ង​ទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី​ដល់​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ដដែល ។

សបញ្ជាក់​ឱ្យ​ឃើញ​ថា ថ្ងៃ​រះ​នា​រដូវវស្សា​ឆ្នាំ​២០១៨ នេះ​ពិតជា​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ច្រើន​កុះករ​ជាង​មុន​ដែល​នាំ​គ្នា​មក​ផ្តិត​យក​រូបភាព​របស់​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត ដ៏​ស្អាត​អស្ចារ្យ​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​សប្បាយ​រីករាយ​សម្រាប់​ការ​ថត​ផ្តិត​យក​រូបភាព​ថ្ងៃ​រះ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ