ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ​កៀរ​បុរស​ចំណាស់​ ថ្ងៃនេះ​បុក​រថយន្ត​ស្ទូច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរ​លើ​ដងផ្លូវ​រថភ្លើង​កើត​មាន​ផ្ទួន​ៗ២ដង​ក្នុងភូមិ​តែ​មួយ កាលពី​ព្រឹក​ម្សិលមិញ ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៨ រថភ្លើង​បាន​កៀរ​បុរស​រើស​អេ​ត​ចាយ​ម្នាក់​បណ្តាល​ឱ្យ​រង​របួស លុះ​នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរ​លើ​ដងផ្លូវ​រថភ្លើង​កើត​មាន​ផ្ទួន​ៗ២ដង​ក្នុងភូមិ​តែ​មួយ កាលពី​ព្រឹក​ម្សិលមិញ ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៨ រថភ្លើង​បាន​កៀរ​បុរស​រើស​អេ​ត​ចាយ​ម្នាក់​បណ្តាល​ឱ្យ​រង​របួស លុះ​នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៨​នេះ រថភ្លើង​បុក​រថយន្ត​ស្ទូច ។

ហេតុការណ៍​នេះ​ខាងលើ​កើតឡើង​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មុខ​បុរី​ធី​ធី និង​មុខ​បុរី​ហ៊ុយ​ឡេ​ង ។ កាលពី​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ គឺ​បុរស​ចំណាស់ អាយុ​៧២​ឆ្នាំ​ម្នាក់ កំពុង​ដើរ​រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​រថភ្លើង​ពី​ទិស​ខាងកើត ត្រូវ​រថភ្លើង​ដែល​បើកបរ​ស្រប​ទិស​មក​ពី​ទិស​ខាងកើត​ទូរថភ្លើង​បាន​កៀរ​បុរស​ចំណាស់​ខាងលើ បណ្តាល​ដួល​រង​របួស​ក្បាល ស្ថិត​នៅ​មុខ​បុរី​ធី​ធី​។

ជន​រង​គ្រោះ​ឈ្មោះ​ឈួ​ន អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត មុខរបរ​រើស​អេ​ត​ចាយ​។

ប្រភព​ថា ជន​រង​គ្រោះជា​មនុស្ស​ថ្លង់​ទើប​ស្តាប់​មិន​ឮ​ស្នូរ​រថភ្លើង ឬ​សម្លេង​ស៊ី​ញ៉ូ​ពី​ចម្ងាយ​។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា​នេះ រថភ្លើង​បាន​បុក​រថយន្ត​ស្ទូច​ដែល​កំពុង​ឆ្លងកាត់​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ករណី​ទី​២​នេះ​ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរ​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា​ពុំ​មាន​អ្នក​រង​គ្រោះ​ទេ ដោយសារ​រថភ្លើង​បើក​យឺត ហើយ​រថយន្ត​ស្ទូច​បាន​ត្រឹមតែ​ផ្អៀង​បន្តិច​ប៉ុណ្ណោះ ព្រោះ​រថយន្ត​ឆ្លង​ជិត​ផុត​ទៅ​ហើយ​។

ដើម្បី​បញ្ចៀស​បញ្ហា​កុំ​ឲ្យ​កើត​មាន​ដដែល​ៗ​តទៅ​ទៀត​ ពេល​នេះ​អាជ្ញាធរ​បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​បុរី​នីមួយ​ៗ​ត្រូវ​ដាក់​សន្តិសុខ​យាម​តាម​ចំណុច​ផ្លូវ​ចូល​ដើម្បី​ធ្វើ​ចរាចរណ៍ ឬ​ហាមឃាត់​អ្នក​ធ្វើ​ដំណើ​ពេល​មាន​រថភ្លើង​ឆ្លងកាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ