ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​សិង្ហ​បុរី​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ លោក Augustine Tan ប្រធាន​សមាគម​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី (Redas)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វិស័យ​អចលនទ្រព្យ​សិង្ហ​បុរី​បាន​ទទួល​រង​ការ​ប៉ះពាល់​ពី​វិធានការ​ទប់ស្កាត់​ហានិភ័យ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់​ចុះ និង​អតិថិជន​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ចូល​ទីផ្សារ ។…

ទីក្រុង​សិង្ហ​បុរី ៖ លោក Augustine Tan ប្រធាន​សមាគម​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី (Redas)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វិស័យ​អចលនទ្រព្យ​សិង្ហ​បុរី​បាន​ទទួល​រង​ការ​ប៉ះពាល់​ពី​វិធានការ​ទប់ស្កាត់​ហានិភ័យ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់​ចុះ និង​អតិថិជន​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ចូល​ទីផ្សារ ។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ទីផ្សារ​នេះ​ត្រូវ​បាន​គិត​ថា​នឹង​មាន​លំនឹង​វិញ​បន្ទាប់​ពី​វិធានការ​ទប់ស្កាត់ ប៉ុន្តែ​អ្នកវិភាគ​គិត​ថា​ការ​លក់​អចលនទ្រព្យ​ក្នុងឆ្នាំនេះ នឹង​ធ្លាក់​ចុះ​ពី​១៥​ទៅ​២០%​ មក​ស្មើ ៨,៥​ពាន់​ទៅ​៩​ពាន់​យូ​នី​ត ។ លោក​ក៏​បាន​កត់សម្គាល់​ឧបសគ្គ​ដទៃ​ផង​ដែរ​ដែល​រួម​មានការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​កំណើន​អត្រា​ការ​ប្រាក់។

លោក​បាន​បន្ត​ថា ៖« ក្នុង​វិស័យ​អចលនទ្រព្យ ស្ថានការណ៍​ទីផ្សារ​បច្ចុប្បន្ន​នេះ​មាន​ឧបសគ្គ​ជា​ច្រើន »​។ ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ទៀត​ថា តម្រូវការ​គម្រោង​ក្នុង​តំបន់​ល្អ​ៗ​និង​តំបន់​ដែល​នៅ​ជិត​ខ្សែ​រថភ្លើង​នៅ​មាន​ភាពរឹងមាំ និង​បន្ត​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ពី​អ្នកទិញ​ផ្ទះ​ដំបូង​ជាដើម​។

លោក Tan បាន​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​គោលនយោបាយ​រដ្ឋាភិបាល​ឡើង​វិញ​ដើម្បី​ស្វែងរក​ឥទ្ធិពល​លើ​ទីផ្សារ​អចលនទ្រព្យ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Desmond Lee រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ បាន​ឲ្យ​ដឹង​ដែរ​ថា វិធានការ​ទប់ស្កាត់​ទាំងនេះ​ត្រូវ​បាន​​អនុម័ត​ឡើង​ដើម្បី « រក្សា​តម្លៃ​ឲ្យ​ស្រប​ទៅ​នឹង​មូលដ្ឋាន​សេដ្ឋកិច្ច » ខណៈ​ដែល​មាន​ការ​ផ្គត់ផ្គង់​អចលនទ្រព្យ​យ៉ាងច្រើន និង​អត្រា​ការ​ប្រាក់​ដែល​កំពុង​តែ​កើនឡើង ។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​ចេញ​សកម្មភាព​មុន​ពេល​ដើម្បី​ធានា​ដល់ទី​ផ្សារ​អចលនទ្រព្យ​ដែល​មាន​លំនឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ