ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​​៣នាក់​​​ឡើង​តុលាការ​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២១ កញ្ញា ២០១៨​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ស្រុក ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២១ កញ្ញា ២០១៨​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ស្រុក ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ​ហេង រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ​ហាន់ លី​ពៅ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទាំង​២​នាក់​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​៣-​ឈ្មោះ​ឈី​វ ឆា​នុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ពរ​ពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ប៉ូ​លី​ស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ និង​បាន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ផ្កាឈូក (WY) ចំនួន​១០​គ្រាប់ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​២​កញ្ចប់​តូច លើស​ពី​នោះ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន​ទៀត​ដូច​ជា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វេ​វ​អាល់​ហ្វា​ស៊េរី​២០១៤ ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​សេព​គ្រឿងញៀន​ផង​ដែរ ។

យោង​ទៅ​លើ​វត្ថុ​តាង​នឹង​ចម្លើយ​សារភាព សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ដើម្បី​ចាត់ការ​​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ