ខេត្តរតនគិរី ៖ កម្លាំងអធិការក្រុងបានលុងបានសហការជាមួយកម្លាំងអធិការស្រុកអូរជុំ និងមានការសំរបសំរួលនីតិវិធីពីដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងបង្កការអុកឡុកបានបន្តបន្ទាប់ចំនួន៧នាក់។
ការចុះបង្ក្រាបក្រុមក្មេងទំនើងនោះធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
តាមប្រភពបានឱ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ នាក កាម៉េះ ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិទំពួន មានទីលំនៅភូមិ ល្អឺន ឃុំល្អឺនក្រែនស្រុកអូរជុំខេត្តរនគិរី។
យោងតាមចំលើយសារភាពរបស់ជនសង្ស័យខាងលើក៏ឈានដល់ធ្វើកាស្រាវជ្រាវឈាត់ខ្លួនបានជនសង្ស័យបានចំនួន៦នាក់បន្ថែមទៀតដែលមានឈ្មោះដូចជា ១-ឈ្មោះបាក់ សេ ភេទប្រុស អាយុ១៥ឆ្នាំ ២-ឈ្មោះ ត្វែន ហ៊ិ ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ពៅ យូ ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ ពេល ជ្រូក ភេទប្រុស អាយុ១៥ឆ្នាំ ៥-ឈ្មោះលី ទឿង ភេទប្រុស អាយុ១៥ឆ្នាំ ៦-ឈ្មោះ ហែវ បៀ ភេទប្រុស អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង៧នាក់ជាជនជាតិទំពួនរស់នៅភូមិល្អឺនក្រែន ឃុំ អូរជុំ ស្រុកអូរ ជុំខេត្តរតនគិរី។
ក្នុងប្រតិបត្តការបង្ក្រាបនោះដកហូតបានវត្ថុតាង មានចំពៀមកៅស៊ូចំនួន២។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុងដើម្បីធ្វើការសាកសួរសើបអង្កេតស្រាវជ្រាវនិងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ