ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រកាន់​ភ្ជាប់​នូវ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ដែល​មាន​ជីវភាព​លំបាក​ខ្សត់ខ្សោយ​ជន​ចាស់ជរា​ជន​ពិការ​ស្រី​មេម៉ាយ បាន​ទទួល​អំណោយ​មនុស្សធម៌​មួយ​ចំនួន​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និង​ក្រុម​អាជីវករ ខេត្ត​ប៊ិ​ញ​ភឿ​ក សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាម​រយៈ​ឯកឧត្តម…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ដែល​មាន​ជីវភាព​លំបាក​ខ្សត់ខ្សោយ​ជន​ចាស់ជរា​ជន​ពិការ​ស្រី​មេម៉ាយ បាន​ទទួល​អំណោយ​មនុស្សធម៌​មួយ​ចំនួន​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និង​ក្រុម​អាជីវករ ខេត្ត​ប៊ិ​ញ​ភឿ​ក សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាម​រយៈ​ឯកឧត្តម ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា​សាខា អនុ​សាខា​ស្រុក និង​យុវជន​កាកបាទក្រហម ស្ថិត​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង បាន​ថ្លែង​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ជា​និច្ចកាល សម្ដេច​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ទីទ័ល​ក្រ មាន​ជំងឺ ជន​ងាយ​រង​គ្រោះ និង​ជន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ អភិបាលខេត្ត​បាន​បន្ថែម​ថា ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ​មាន​ចំនួន​តិចតួច​ក៏​ពិតមែន តែ​នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដោះស្រាយ​នូវ​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត ។

ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​មាន​អនាម័យ​ក្នុង​ការ​រស់នៅ​ផឹកទឹក​ឆ្អិន ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ជា​ពិសេស ត្រូវ​ខិតខំ​ដាំ​ដំណាំ​ផ្សេង​ៗ ដើម្បី​ជួយ​លើក​ស្ទួយ​នូវ​ជីវភាព​គ្រួសារ ជៀសវាង​ការ​ទុក​ដី​ទំនេរ​ចោល ។

លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នា​ពេល​នេះ​មាន​ចំនួន​១០០​គ្រួសារ​មក​ពី​ឃុំ​ចំនួន​ពីរ មាន​ឃុំ​ស្រែ​ព្រះ ចំនួន​៥០​គ្រួសារ និង​ឃុំ​ស្រែ​ខ្ទុ​ម​ចំនួន​៥០​គ្រួសារ ហើយ​អំណោយ​ទាំងនេះ​រួម​មាន អង្ក​ចំនួន​១០​គីឡូ មី​ចំនួន​១​កេស ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី សំលៀក​បំពាក់ មួយ​កញ្ចប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ