តែមួយប៉ប្រិចភ្នែកសោះ …រាបដល់ដី
- សៀមរាប
ខេត្តសៀមរាប ៖ តាមសេចក្តីរាការណ៍បឋមបានឲ្យដឹងថា ភ្លៀងលាយឡំខ្យល់កន្ទ្រាក់មួយមេ បណ្តាលឱ្យរលំផ្ទះពលរដ្ឋ១ខ្នង នៅស្រុកជីក្រែង នៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨…
ខេត្តសៀមរាប ៖ តាមសេចក្តីរាការណ៍បឋមបានឲ្យដឹងថា ភ្លៀងលាយឡំខ្យល់កន្ទ្រាក់មួយមេ បណ្តាលឱ្យរលំផ្ទះពលរដ្ឋ១ខ្នង នៅស្រុកជីក្រែង នៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨…
ខេត្តសៀមរាប ៖ តាមសេចក្តីរាការណ៍បឋមបានឲ្យដឹងថា ភ្លៀងលាយឡំខ្យល់កន្ទ្រាក់មួយមេ បណ្តាលឱ្យរលំផ្ទះពលរដ្ឋ១ខ្នង នៅស្រុកជីក្រែង នៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលឱ្យរលំដល់ដី ។
តាមប្រភពពីនគរបាលមូលដ្ឋានស្រុកជីក្រែងបានប្រាប់ឱ្យដឹងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថា ផ្ទះប្រជាពលរដ្ឋមួយខ្នងមានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រត្រូវបានខ្យល់កន្ត្រាក់ប៉ះចំ បណ្តាលឱ្យរលំទាំងស្រុង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះនោះធ្វើអំពីឈើសរសរឈើមូលប្រក់សង្ក័សីជញ្ជាំងស្លឹក ក្រាលរនាបឫស្សី ដែលមានម្ចាស់ឈ្មោះ ហេង រើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រភពបានបញ្ជាក់ថា ក្នុងហេតុការគ្រោះធម្មជាតិនោះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕
ចែករំលែកព័តមាននេះ