Benjamin Mendy កីឡាករ​របស់ Man City ត្រូវ​ដកហូត​ប័ណ្ណបើកបរ​រយៈពេល​១​ឆ្នាំ


តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែការពារ​របស់​ក្លិប​មេឃ​ខៀវ Benjamin Mendy ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បើកបរ​រថយន្ត​ក្នុង​រយៈពេល​១​ឆ្នាំ ក្រោយ​ពី​ទទួល​បាន​ពិន្ទុ​ពិន័យ​២៤​ពិន្ទុ នៅ​លើ​ប័ណ្ណបើកបរ​របស់​ខ្លួន ។

រថយន្ត Mercedes របស់​កីឡាករ​ជនជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ប៉ូ​លី​ស​ឃើញ​បើកបរ​លើស​ល្បឿន​កំណត់ ចំនួន​៤​ករណី ក្នុង​រយៈពេល​ត្រឹមតែ​២​ស​ប្តា​ហ៍ ។ តែ​គេ​មិនដឹង​ថា នរណា​ជា​អ្នក​បើក​នោះ​ទេ ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ BBC ។

Mendy បាន​អះអាង​ថា រូបគេ​មិន​បាន​បើកបរ​ឡើយ ហើយ​ត្រូវ​ទទួល​ការ​ពិន័យ​ជា​សាច់ប្រាក់​២៥០០​ផោន និង​ទទួល​ពិន្ទុ​ពិន័យ​២៤​ពិន្ទុ (​ខុស​ម្តង​៦​ពិន្ទុ​) ។ តែ​គេ​មិន​បាន​ទៅ​ស្តាប់​ការ​កាត់ក្តី​របស់​តុលាការ​ឡើយ ។ ប្រធាន​ចៅក្រម​លោក Michael Blackhurst បាន​មាន​ប្រសាសន៍​ថា​៖ «​ពួក​យើង​ត្រូវ​គិតគូរ​លើ​ការ​ធ្វើ​ខុសច្បាប់​ចរាចរណ៍​ដល់​ទៅ​៤​ដង ដែល​២​ដង ស្ថិត​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​មាន​ភាព​ធ្ងន់ធ្ងរ​ទៀត ។ ពួក​គេ​មិន​ធ្វើ​ដឹង​លឺ​ឡើយ ហើយ​ពេល​នេះ​សាមីខ្លួន​មិន​បាន​មក​ទៀត​»​។

មេធាវី​ការពារ​ក្តី​របស់ Mendy លោក Gwyn Lewis បាន​ប្រាប់​ថា លោក​ក៏​បាន​ប្រាប់​ឲ្យ Mendy មក​ជាមួយ​លោក​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទល្មើស​លើក​ទី​មួយ​កើតឡើង​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ និង​លើក​ទី​ពីរ នៅ​ថ្ងៃ​បន្ទាប់ ។ សម្រាប់​លើក​ទី​បី និង​ទី​បួន គឺ​កើត​ក្នុង​ថ្ងៃ​ទី​២១ ខែកុម្ភៈ តែ​មួយ ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ